ភ្នំពេញ៖ អតីតតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា បន្ទាប់ពីបានផ្តាច់ខ្លួន ចេញពីពិភពសិល្បៈ អស់រយៈពេល ជិត២ឆ្នាំ ទៅសាងគ្រួសារ រស់នៅជាមួយស្វាមី ឯនាយសមុទ្រ យ៉ាងមានក្តីសុខរួចមក ពេលនេះ នាងក៏មានផ្ទៃពោះ ៨ខែហើយ គឺនៅ សល់តែរយៈពេល ជាង១ខែទៀត ប៉ុណ្ណោះ នាងនឹងឆ្លងទន្លេ ឃើញមុខកូនស្រី បណ្ដូលចិត្តរបស់ នាងយ៉ាងរីករាយ។

ប៉ុន្តែអ្វីដែល ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺរូបសម្រស់ របស់នាង នៅតែស្រស់ផូរផង់ មិនចាញ់កាល នៅលីវនោះទេ ។
អ្នកនាង សារាយ សក្ខណា គឺជាតារាស្រី មួយដួង ដែលធ្លាប់ឆក់ បានតំណែង តារាឈានមុខ មានឈ្មោះល្បី រូបសម្រស់នាង ក៏ស្រស់ស្អាត បែបនារីខ្មែរ។ បន្ទាប់ពីនាងរៀបការ ជាមួយស្វាមី ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិករួចមក ពួកគេទាំងពីរនាក់ បានរស់នៅ ជាមួយគ្នា យ៉ាងមានក្តីសុខហើយ រហូតមកដល់ពេលនេះ នាងកំពុងតែ ត្រៀមឆ្លងទន្លេ ដោយនៅសល់ពេល ត្រឹមតែ១ខែ ទៀតប៉ុណ្ណោះ ។

នៅពេលថ្មីៗ នេះអតីតតារាសម្តែង ដែលមានភាព ក្រមិចក្រមើម អ្នកនាង សារាយ សក្ខណា បានរំលេច រូបថតមួយសន្លឹក ដែលបង្ហាញ ឲ្យឃើញថា នាងកំពុងតែមានផ្ទៃពោះ ប្រមាណ៨ខែ ប៉ុន្តែរូបសម្រស់ របស់នាង នៅតែស្រស់ស្អាត មិនមានការ ថយចុះសោះ ខុសពី មនុស្សស្រីផ្សេង ដែលពេលមានផ្ទៃពោះ រូបសម្រស់ក៏ចុះ អន់ថយទៅ តាមហ្នឹង។ ដោយឡែក អតីតតារារូបនេះវិញ បែរមានសម្រស់ នៅតែស្អាត និងមានទឹកមុខ ស្រស់ស្រាយដដែល ។

នៅក្នុងរូបដែលនាង បង្ហោះនោះ អ្នកនាង សារាយ សក្ខណា ក៏បានបង្ហើបឲ្យដឹងថា នៅសល់ពេលត្រឹម តែ១ខែទៀតប៉ុណ្ណោះ កូនស្រីនាង នឹងចាប់កំណើត ឃើញពន្លឺថ្ងៃហើយ នៅលើទឹកដីអាមេរិក នាងនិងស្វាមី ក៏កំពុងតែ រំភើបចិត្ត និងរង់ចាំមើល មុខកូនជាខ្លាំង។ នាងបាន បន្ថែមទៀតថា ពេលនេះសុខភាពនាង និងកូនគឺល្អ មិនមានបញ្ហាអ្វីឡើយ រង់ចាំតែថ្ងៃ សម្រាលតែប៉ុណ្ណោះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]