ពិតណាស់ ស្រ្តីនៅក្នុងសម័យ ទំនើបនេះ មិនត្រឹមតែ មានសិទ្ធ ស្មើនឹងបុរសទេ ប៉ុន្តែ ថែមទាំង ទទួលជោគជ័យ មានកេរ្ត៍ឈ្មោះ ល្បីល្បាញ ជាងបុរស មួយចំនួនទៅទៀត។ យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូត នឹងនាំប្រិយមិត្ត ឲ្យស្គាល់ ពីកំពូល តារាស្រី ទាំង ៦ ដួង ដែលអាចរក ប្រាក់ចំនូល បានច្រើនជាង ស្វាមីរបស់ពួកនាង ដូចខាងក្រោម ៖

១. នាង Beyonceតារាចម្រៀងស្រី Beyonce និង ស្វាមី លោក Jay-Z មិនត្រឹមតែជា គូស្វាមី ភរិយា ដ៏ល្អ ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេត្រូវ បានគេចាត់ទុកថា ជាគូស្នេហ៍ ដែលរកប្រាក់ ចំនូលខ្ពស់ ជាងគេបំផុត លើពិភពលោក។ ការប្រគុំតន្រ្តី និង Promotion ផ្សេងៗ នាង Beyonce គឺអាចរក ប្រាក់ចំនូល បានច្រើន ជាងប្តី របស់នាង រីឯ នៅក្នុងគណនីសន្សំ របស់នាង តែម្នាក់ឯង គឺមាន ទៅដល់ ៨៧លានដុល្លារ ក្នុងមួយឆ្នាំ ដែលចំនួននេះ លើសប្តី របស់នាង ទ្វេដង ឯណោះ ខណៈ លោក Jay-Z មានត្រឹមតែ ៤០ លានដុល្លារ ក្នុងមួយឆ្នាំ។

២. នាង Gisele Bundchen៖ តារាបង្ហាញ ម៉ូដពិភពលោក នាង Gisele Bundchen គឺអាចរកប្រាក់ចំនូល បានច្រើនជាង ប្តីរបស់នាង ទ្វេដងឯណោះ ដល់ទៅ ៤៥ លានដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលលោក Tom Brady ជាកីឡាករបាល់ទាត់ រកបានត្រឹមតែ ២៧ លានដុល្លារក្នុងមួយឆ្នាំ។

៣.នាង Mariah Carey ៖ តារាចម្រៀងល្បី នាង Mariah Carey ម្ចាស់បទ «We Belong Together» គ្រាន់តែ ចុះកិច្ចសន្យា ជាមួយ កម្មវិធី «American Idol» គឺអាចធ្វើ ឲ្យនាង រកប្រាក់ចំនូល បានយ៉ាងច្រើន រហូតដល់ ៥២០ លានដុល្លារ ក្នុងមួយឆ្នាំ ខណៈ ប្តីរបស់នាង ដែលជាតារាសម្តែង និង អ្នកចម្រៀង រ៉េប លោក Nick Cannon អាចរកប្រាក់ចំនូល បានត្រឹមតែ ២៥ លានដុល្លារ ក្នុងមួយឆ្នាំ។

៤. នាង Angelina Jolie ៖ សម្រាប់គូស្នេហ៍ នាង Angelina Jolie និង លោក Brad Pitt ឯណេះវិញ គឺពួកគាត់ អាចរក ប្រាក់ចំនូល សរុបរួមគ្នា ចំនូន ៥០ លានដុល្លារ ក្នុងមួយឆ្នាំ ដែលត្រូវបានគេ ចាត់ទុកថា ជាគូស្នេហ៍ អាចរកប្រាក់ចំនូល បានខ្ពស់ជាងគេបំផុត លំដាប់ថ្នាក់ទី ៣។ ក្នុងនោះដែរ ប្រាក់ចំនូល ភាគច្រើន ដែលគូស្នេហ៍ មួយគូនេះ រកបាន គឺបានមកពី នាង Angelina Jolie ៣០ លានដុល្លារ ទៅហើយ ខណៈពេល ដែលលោក Brad Pitt អាចរកប្រាន ត្រឹម ២០ លានដុល្លារ។

៥. នាង Jennifer Anistonយោងតាម ទស្សនាវដ្តីForbes បានឲ្យដឹងថា នាង Jennifer Aniston អាចរកប្រាក់ ចំនូលបាន ពីរឿង “The Break-Up” ចំនួន ៨ លានដុល្លារ និង រឿង “Rumor Has It” ចំនួន ៨ លានដុល្លារ។ មិនតែប៉ុណ្ណោះទេ ជារៀងរាល់ឆ្នាំ នាងអាចរក ប្រាក់ចំនូល បានយ៉ាងច្រើន ពីការថតផ្សាយ ពាណិជ្ជកម្មទៀតផង ដែលអាចរក ប្រាក់ចំនូល បានច្រើនជាង ប្តីរបស់នាង លោក Justin Theroux ជាអ្នកសរសេរ បារ៉ូ ក្នុងខ្សែភាពយន្តល្បីៗ ដូចជាង រឿង “Iron Man – 2″ ជាដើម។

៦. នាង Nicole Kidman នាង Nicole Kidman ត្រូវបានគេ ដឹងថា អាចរកប្រាក់ចំនូល ពីការសម្តែងរឿង ជាតួឯកស្រី បាន ចំនួន ១៧ លានដុល្លារ ក្នុងមួយរឿងៗ ខណៈដែល ប្តីរបស់នាងជា តារាចម្រៀង លោក Keith Urban អាចរកប្រាក់ចំនូល បានត្រឹមតែ ៥០ ម៉ឺនដុល្លារប៉ុណ្ណោះ ក្នុងការច្រៀង Concert មួយដង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ Eagerbrain

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]