អាមេរិក៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន បានចាប់អារម្មណ៍ ចំពោះវីដេអូ ដ៏គួរឲ្យរំជួលចិត្ត មួយដែលបង្ហាញ ពីទិដ្ឋភាពសោក សង្រេងរបស់ សត្វឆ្កែមួយក្បាល ព្រោះតែសត្វឆ្កែ មួយផ្សេងទៀត ដែលត្រូវជា បងប្រុស របស់វា បានងាប់បាត់។

សត្វឆ្កែទាំងពីរក្បាលនេះ ជាពូជ Rottweiler និង កើតមកពី មេតែមួយ ត្រូវបានម្ចាស់ចិញ្ចឹម ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ បើយើងមើលតាម វីដេអូយើង នឹងឃើញ Brutus (ឆ្កែប្អូន) បានស្រក់ទឹកភ្នែក ទ្រោបខ្លួនវា ទៅលើសព សត្វឆ្កែមួយក្បាលទៀត ដែលត្រូវបានគេដឹងថា ជាបងប្រុស របស់វា មានឈ្មោះថា Hank។ អ្វីដែលធ្វើឲ្យ អ្នកទស្សនាហើយ មានអារម្មណ៍ រំជួលចិត្ត អាណិតវានោះ ត្រង់ចំនុចនៃការ បង្ហាញទឹកមុខ ស្រពោនយ៉ាងអណេក របស់ Brutus ព្រោះថា Hank បានងាប់ចោល វា ដែលជាប្អូន បាត់ទៅហើយ។


រូបភាពៈ Brutus ស្រក់ទឹកភ្នែក បន្ទាប់ពីដឹង ថាបងរបស់វា ស្លាប់បាត់

លោក Brett Bennett ដែលជាម្ចាស់ របស់ឆ្កែ ទាំង២នេះ បាននិយាយថា “ខ្ញុំបានយក Brutus និង Hank មកចិញ្ចឹម តាំងពីតូច ហើយពួកវា មិនធ្លាប់រស់នៅ បែកគ្នាម្តង ណាឡើយ លើសពីនេះទៀត ពួកវាស្រឡាញ់ គ្នាជាបងប្អូន ដូចជាមនុស្ស យើងដែរអញ្ចឹង នេះហើយគឺជា ចំណុចមួយ ដែលធ្វើឲ្យ សត្វឆ្កែ Brutus ស្រក់ទឹកភ្នែក មកពិតៗ បន្ទាប់ពីដឹងថា បងរបស់ វាបានទៅចោល វានិងគ្មាន ថ្ងៃត្រឡប់ មករកវាវិញនោះ”។

គួរបញ្ជាក់ផងដែរថា Hank បានដេកងាប់ នៅពេលយប់ ដោយមិនដឹង មកពីមូលហេតុ អ្វីឲ្យពិតប្រាកដ នោះឡើយ រីឯវីដេអូ មួយនេះត្រូវបាន មនុស្សចុចទស្សនា ជាច្រើនលាន ដងទៅហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបថត របស់ Hank និង Brutus

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]