សហរដ្ឋអាមេរិក៖ អតីតនិស្សិតស្រី វ័យក្មេង មានសម្រស់ ស្រស់ស្អាតម្នាក់ ត្រូវបានប៉ូលីស ឃាត់ខ្លួន បន្ទាប់ពីបាន ថតវីដេអូ និងបញ្ចេញ កាយវិការ ស្រើបស្រាល នៅក្នុងបណ្ណាល័យ នៃសកលវិទ្យាល័យ Oregon State University។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អតីតនិស្សិតស្រី វ័យ១៩ឆ្នាំម្នាក់ មានឈ្មោះថា Kendra Sunderland ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបាន ថតវីដេអូ និងបញ្ចេញកាយវិការ ស្រើបស្រាល នៅក្នុងបណ្ណាល័យ នៃសកលវិទ្យាល័យ Oregon State University ដែលស្ថិតក្នុង ទីក្រុង Corvallis នៃរដ្ឋ Oregon សហរដ្ឋអាមេរិក។


នាង Kendra Sunderland អតីតនិស្សិតស្រី នៅសកលវិទ្យាល័យ Oregon State University

ប្រភពដដែល បានបន្តទៀតថា នាង Kendra បានថតវីដេអូ អស់រយៈពេល ៣១នាទី ដោយបញ្ចេញ កាយវិការ ស្រើបស្រាល និងដោះអាវ បង្ហាញដើមទ្រូង នៅក្នុងបណ្ណាល័យ ថែមទាំងបាន បង្ហោះវីដេអូនោះ ទៅលើវេបសាយ រឿងអាសអាភាស ទៀតផង។

យ៉ាងណាមិញ ទង្វើមិនគួរគប្បី របស់អតីត និស្សិតស្រី Kendra និងវីដេអូ ដែលនាងបានថត និងបង្ហោះ បានក្លាយជា ប្រធានបទមួយ ដ៏ក្តៅគគុគ និងកំពុងតែធ្វើឲ្យ អ្នកគ្រប់គ្រង នៅក្នុងសកលវិទ្យាល័យ Oregon State University ឈឺក្បាល យ៉ាងខ្លាំង ខណៈវីដេអូ ស្រើបស្រាលនោះ មានចំនួនទស្សនា រហូតដល់ទៅ ជាង ២៦០,០០០ដង ក្នុងរយៈពេល ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែល វេបសាយ រឿងអាសអាភាសនោះ លុបវាចោល។

ទោះបីជាយ៉ាងណាក៏ដោយ មាននិស្សិតជាច្រើន មិនសប្បាយចិត្ត និងស្រងាកចិត្ត យ៉ាងខ្លាំង ចំពោះទង្វើ មិនគួរគប្បី របស់នាង Kendra ដែលបានប្រព្រឹត្តិ នៅក្នុងបណ្ណាល័យនោះ ខណៈនិស្សិត មួយចំនួនទៀត មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពេលដែលនាង Kendra ថតវីដេអូ ស្រើបស្រាល នៅក្នុងបណ្ណាល័យ អស់រយៈពេល ជាងកន្លះម៉ោង ប៉ុន្តែគ្មាននរណាម្នាក់ បានដឹងទាល់តែសោះ៕







សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ ដេលីម៉ែល

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]