ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុករលាប្អៀរ ធ្វើការដេញតាមចាប់ខ្លួនបានកាល ពីវេលាម៉ោង០៩ និង៣០នាទីយប់ ថ្ងៃទី២៩ មករា ២០១៥ ស្ថិតនៅចំណុច ក្រុងវិហារ យីស៊ូ ក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បន្ទាប់ពីជនសង្ស័យ រូបនេះធ្វើ សកម្មភាព យកកាំបិតភ្ជង់.ក នារី ម្នាក់ប្លន់ យកម៉ូតូ តែមិនបានសម្រេច ។

ប្រភពបានឱ្យថា ជនសង្ស័យឈ្មោះម៉េស ចាន់ធូ អាយុ២០ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ចាម តែបាន មកស្នាក់នៅភូមិត្រពាំងចឹក្សា សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស៊ីឈ្នួលយាមវិហារ យីស៊ូឱ្យគេនៅ ភូមិកើតហេតុខាងលើ  ។ ចំណែកនារីរងគ្រោះ ឈ្មោះសឿ កុលីន អាយុ ១៧ឆ្នាំ ។

លោកបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង០៧ និង៣០នាទីយប់នោះ នារីរងគ្រោះត្រឡប់ មកពីរៀននៅ សាលាវិទ្យាល័យ ព្រះបាទ សុរាម្រិត បានមកឈប់ម៉ូតូ នៅក្នុងដីភូមិមុខផ្ទះ ស្រាប់តែពេលនោះ មានជនសង្ស័យខាងលើ បានស្ទុះចេញពី ក្បែរអណ្តូងទឹក យកកាំបិត មកភ្ជង់.ក កុំឱ្យស្រែក តែនាងបានស្រែកឱ្យគេជួយ ។ ពេលនោះជនសង្ស័យ បានវាសកាំបិតមុត ដាច់.ក នារីរងគ្រោះ ចេញឈាម រហាម ហើយជនសង្ស័យ បានគេចខ្លួនបាត់តែម្តង ។

ប៉ុន្តែភ្លាមៗនោះដែរ មន្ត្រីនគរបាលមូលដ្ឋាននិងស្រុកបានសហការគ្នារុករករហូតជាង០២ម៉ោង ទើបចាប់ ជនសង្ស័យបាន ខណៈដែល ជន នេះលបត្រឡប់ចូល មកពួននៅកន្លែង ដែលខ្លួនយាម នៅវិហារយ៉ីស៊ូ វិញ ។ តាមព័ត៌មាន ជំហានដំបូងថា ជនសង្ស័យបានធ្វើ សកម្មភាព ប្លន់យកម៉ូតូ តែពេលឆ្លើយ ចំពោះមុខ សមត្ថកិច្ចថា ភ្ជង់ប្លន់យក កងដៃប្លាទីនទេ ។

ជនសង្ស័យបានឆ្លើយទៀតថា ពេលខ្លួនត្រូវបានគេជួលឱ្យមកយាមនៅវិហារ «ជំនុំទួលខ្សាច់» ហើយ ឃើញនារីនោះ មានពាក់កងដៃ លុះ យប់ឡើង ខ្លួនបានយកខ្សែ នីឡុងយកទៅ ពូនចាំនាងចេញពីសាលា ដើម្បីប្លន់យកកងដៃ លក់ផ្ញើប្រាក់ទៅម្តាយ នៅស្រុកដែល ជំពាក់ លុយគេ ខ្លួនមិនបានប្រើ កាំអារ.ក ចង់ប្លន់ម៉ូតូនោះទេ ។

ទោះយ៉ាងណា ខ្សែនីឡុងដែលជនសង្ស័យអះអាងថា ជាឧបករណ៍រិត.កបំណងប្លន់ សមត្ថកិច្ចរកមិន ឃើញទេ ឃើញតែកាំបិត កៃមួយ និងទូរសព្ទ័មួយ គ្រឿងជ្រុះ ក្នុងព្រៃ ៕





 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]