អេស្ប៉ាញ៖ ស្ត្រីម្នាក់ ដោយសារ សប្បាយរីករាយខ្លាំងពេក បានលោតចុះលោតឡើង បន្ទាប់ពីត្រូវបាន មិត្តប្រុស សុំរៀបការ តែជាសំណាងអាក្រក់ ក៏បានធ្លាក់ពី ច្រាំងថ្មចោត ជាប់សមុទ្រមួយកន្លែង នៅលើកោះ Ibiza ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍មួយគូនេះ បានឈរនៅលើច្រាំងថ្មចោត ដ៏ស្រស់ស្អាត មួយកន្លែង ដើម្បីទស្សនាថ្ងៃលិច ហើយ បន្ទាប់មក ភាគីខាងប្រុស ក៏ធ្វើឲ្យភាគី ខាងស្រីជាសង្សារ ភ្ញាក់ផ្អើលយ៉ាងខ្លាំង  ដោយបានសុំនាងរៀបការ តែដោយសារស្ថិតក្នុង សា្ថនភាព សប្បាយចិត្ត និង ភ្ញាក់ផ្អើលពេកនោះ  នារីជាសង្សារ ក៏លោតចុះលោតឡើង ជាហេតុ ធ្វើឲ្យជ្រុល ទប់លំនឹងខ្លួន មិនជាប់ ក៏បានធ្លាក់ ពីច្រាំងថ្មចោត កំពស់ ជាង ១៩ម៉ែត្រ តែម្តង នេះបើតាមសំដី ប៉ូលីសក្នុងតំបន់។

ប្រភពដដែល បានបន្តថា នារីរងគ្រោះ ត្រូវបាន ស្គាល់អត្តសញ្ញាណថា មានឈ្មោះ Dimitrina Dimitrova វ័យ ២៩ឆ្នាំ បានធ្លាក់ពី ច្រាំងថ្មចោតភ្លាម នាងនៅមានជីវិត នៅឡើយ គ្រាន់តែ សន្លប់បាត់ស្មារតី។ ប៉ុន្តែទំរាំអ្នកសង្គ្រោះ មកដល់ វាបានហួសពេល បាត់ទៅហើយ ដោយសារ នារីរងគ្រោះ មិនអាចទ្រាំទ្រ បានយូរតទៅទៀត ក៏ដាច់ខ្យល់ស្លាប់ នៅកន្លែងកើតហេតុ តែម្តង។

យ៉ាងណាមិញ ប្រភពដដែល បានបន្ថែមថា មិត្តប្រុសរបស់ ស្ត្រីរងគ្រោះ រស់នៅ និង ធ្វើការ លើកោះ Ibiza ក្នុងប្រទេសអេស្ប៉ាញនេះ ខណៈ នារី រងគ្រោះ ទើបតែមកកាន់ កោះ Ibiza នេះ បានពីរថ្ងៃ ដើម្បីមក ជួបជាមួយមិត្តប្រុស និង ស្វែងរកការងារធ្វើប៉ុណ្ណោះ ប៉ុន្តែ នាង បែរជាត្រូវស្លាប់ យ៉ាង អាណោចអាធម៌ បន្ទាប់ពី ការសុំរៀបការ ដ៏ភ្ញាក់ផ្អើលមួយ របស់មិត្តប្រុសទៅវិញ៕



កោះ Ibiza ស្ថិតក្នុងប្រទេសអេស្ប៉ាញជាកន្លែងកើតហេតុ


រូបភាព តំណាង នៃការសុំរៀបការលើ ច្រាំងថ្ម បែបនេះ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]