ហ្វីលីពីន៖ សាកសព របស់ត្រីឆ្លាម មាត់ធំដ៏កម្រ (megamouth shark) ត្រូវបានប្រទះឃើញ ងាប់នៅលើ ឆ្នេរសមុទ្រ ដោយក្រុមអ្នកនេសាទ។ ត្រីនេះ មានប្រវែងជាង ៤ម៉ែត្រកន្លះ ហើយមាន មាត់ដ៏ធំ ដែលអាចប្រើសំរាប់ច្រោះទឹក ចាប់យកប្រភេទ សត្វសមុទ្រមួយចំនួន ធ្វើជាអាហារ ដូចជា សត្វ  plankton និង jellyfish ជាដើម។

មានការកត់ត្រាពីការ បង្ហាញខ្លួន របស់ត្រីឆ្លាមប្រភេទនេះ តែ ៦០ ករណីប៉ុណ្ណោះ ចាប់តាំងពីពេលដែល គេរកឃើញវា លើកដំបូងកាលពី ៣០ ឆ្នាំមុន។ នៅក្នុងសប្តាហ៍នេះ គេបានឃើញវត្តមាន ត្រីឆ្លាមមាត់ធំនេះ ម្តងទៀត នៅលើឆ្នេរសមុទ្រ នៃប្រទេសហ្វីលីពីន ប៉ុន្តែមូលហេតុ ដែលធ្វើឲ្យវាងាប់ នៅមិនទាន់ដឹង នៅឡើយទេ។

យោងតាមទីភ្នាក់ងារ ឃ្លាំមើលជីវិត សត្វសមុទ្រ របស់ហ្វីលីពីន បានឲ្យដឹងថា គេនឹងរក្សាទុកវា ក្នុងទឹកកក ដើម្បីរង់ចាំការវះកាត់ ពិនិត្យសាក សព។ គួរបញ្ជាក់ផងដែរថា ត្រីឆ្លាមប្រភេទនេះ អាចលូតប្រវែង បានដល់ ៥ម៉ែត្រកន្លះ។ ចំណែក ការចាប់ផ្តើម ស្គាល់ប្រភេទត្រីនេះ លើកដំបូងបំផុត គឺនៅពេលដែលវាបាន ទៅជាប់ នឹងយុថ្កានាវា កងទ័ពជើងទឹ កអាមេរិក ដែលចតនៅឆ្នេរកោះហាវ៉ៃ៕


សាកសព របស់ត្រីឆ្លាមមាត់ធំដ៏កម្រ (megamouth shark)


ត្រីឆ្លាមមាត់ធំដែលប្រទះឃើញនៅឆ្នេរប្រទេសអាហ្រ្វិកខាងត្បូងកាលពីឆ្នាំ ២០០២


អ្នកនេសាទភីលីពីនកំពុងលើកសាកសពត្រីឆ្លាមមាត់ធំដែលពួកគេប្រទះឃើញ 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]