កូរ៉េខាងត្បូង៖ តារាម៉ូដែល និង តារាសម្តែង Clara Lee តែងលេចចេញ ព័ត៌មានជារឿយៗ ទាក់ទង នឹងការងារសិល្បៈ និង ជីវិតរបស់នាង ប៉ុន្តែបែរជាកាលពីថ្មីៗនេះ ត្រូវបានគេ ដឹងថា នាងបានកុហក អាយុពិត នៅក្នុងប្រវត្តិរូប ការងារទៅវិញ។

យោងតាមសេចក្តី រាយការណ៍ពីគេហទំព័រ Sport Today ដែលចុះផ្សាយ កាលពីថ្ងៃទី២៨ មករា បានឲ្យដឹងថា តាមការពិត ថ្ងៃកំណើត របស់នាង Clara គឺកើតក្នុងថ្ងៃ ទី១៥ ខែមករា ឆ្នាំ១៩៨៥។ ប៉ុន្តែបែរជានាង ដាក់ក្នុង ឯកសារប្រវត្តិរូប ការងាររបស់នាង កើតខែមករា ឆ្នាំ១៩៨៦ ទៅវិញ។ សូម្បីតែ  នៅលើប្រវត្តិរូប ក្នុងអនឡាញផ្លូវការ របស់នាង ក៏បានដាក់ថា នាងទើបតែ ឈានចូល អាយុ៣០ឆ្នាំដែរ។ ប៉ុន្តែតាមការពិត នាងមានអាយុ៣១ឆ្នាំ ទៅហើយ ខណះដែល មានមតិជាច្រើន ក៏បានលើកឡើងថា "ខ្ញុំមិនចង់ជឿទេថា នាងទើបតែ មានអាយុ ៣០ឆ្នាំនោះ" ៕ ចុះប្រិយមិត្ត យល់យ៉ាងណាដែរ?





តារាសម្តែង Clara

ប្រភព koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]