រុស្ស៊ី៖ អ្នកជំនាញ ជនជាតិស្វីសម្នាក់ បានបង្កើត ចេញជា រូបភាពដំបូងបង្អស់នៃ រូបព្រះភ័ក្ត្រ របស់ សាកសព Mummy បុរាណ នៃ ព្រះនាង Ukok មាន អាយុកាល ២,៥០០ឆ្នាំមុន ដែលត្រូវបាន ក្រុមអ្នកបុរាណវិទូ រកឃើញ នៅតំបន់ខ្ពង់រាប លើភ្នំ Altai នាតំបន់ ស៊ីបេរី កាលពី ឆ្នាំ ១៩៩៣។


រូបព្រះភ័ក្ត្រ របស់ សាកសព Mummy បុរាណ នៃ ព្រះនាង Ukok ត្រូវបានបង្ហាញ

សាកសព Mummy ព្រះនាង Ukok ដែលមាន អាយុកាល ២,៥០០ ឆ្នាំនេះ ត្រូវបានគេបញ្ចុះ និង រក្សាទុក យ៉ាងយកចិត្តទុកដាក់បំផុត ខណះដែល មិនធ្លាប់បាន រកឃើញពីមុនមក ក្នុងការបញ្ចុះ ជាមួយនឹងសំលៀកបំពាក់ ធ្វើពីសូត្រ មានតម្លៃថ្លៃ ជាងមាស ទៅទៀត ព្រមជាមួយ គ្រឿងអលង្ការ បញ្ចុះជាមួយ សាកសព គឺសុទ្ធតែ ធ្វើពី សំរិទ្ធិ, ឈើ និង មាស។ សាកសព ព្រះនាង Ukok បានធ្វើឲ្យ អ្នកបុរាណវិទូ ភ្ញាក់ផ្អើល ដោយសារតែ មានស្នាមសាក់ នៅជាប់ដៃ ខាងធ្វេង របស់ព្រះនាង និង មិនបានខូចខាតទៅណាឡើយ ដោយអាចនៅមើលឃើញបាន។ ប៉ុន្តែ សំរាប់ផ្ទៃមុខ និង ត្រង់-ក របស់ សាកសព ព្រះនាងវិញ ត្រូវបាន មើលលែងស្គាល់ទៅហើយ ហើយក៏មិនប្រាកដថា ទំរង់ព្រះភ័ក្ត្រ របស់ ព្រះនាង Ukok មានសភាពដូចម្តេចខ្លះនោះឡើយ។



សាកសពព្រះនាង Ukok ត្រូវបានគេបញ្ចុះ និង រក្សាទុក ជាមួយនឹង សំលៀកបំពាក់ធ្វើពីសូត្រ

ទោះបីជាយ៉ាងណា ព្រះភ័ក្ត្ររបស់ សាកសព ព្រះនាង Ukok បានត្រូវបង្ហាញ ឲ្យដឹង កាលពីថ្មីៗនេះ ទៅកាន់ពិភពលោក ជាលើកដំបូង បន្ទាប់ពី លោក Marcel Nyffenegger ជាជនជាតិស្វីស និងជាអ្នកជំនាញ មានបទពិសោធន៍ សូនរូបមុខ របស់មនុស្សបុរាណ ត្រូវបានសារមន្ទីរជាតិនៃ ប្រទេសអាល្លឺម៉ង់ ស្នើរឲ្យគាត់ ធ្វើរូបទម្រង់ ព្រះភ័ក្ត្រ របស់ព្រះនាង Ukok នេះឡើង។

លោក Nyffenegger បានចំណាយពេល មួយខែ ធ្វើការជាមួយ គំរូ លលាដ៏ក្បាល នៃសាកសព ព្រះនាង Ukok ដោយបង្កើតរូប ផ្ទៃមុខរបស់ ព្រះនាង ឡើងដោយ ម៉ត់ចត់បំផុត ទាំងសាច់ផ្ទៃមុខ និង ស្រទាប់សរសៃ។ ហើយធ្វើការបង្កើត មុខជាថ្មី តាមគំរូ នូវស្បែកមុខ ភ្នែក និង ទឹកមុខ របស់ សាកសព ព្រះនាង Ukok  ផងដែរ។ បន្ទាប់មក អ្នកជំនាញរូបនេះ ក៏បានយកជ័រ បាស្ទ័ច និង ពាសជាមួយ ជាតិស៊ីលីកូ និង ជ័រកៅស៊ូ លាបបញ្ចូលគ្នា រួចទើប គាត់ដាក់បន្ថែម ចិញ្ចើម និង រោមភ្នែក រួមជាមួយ សក់ ផងដែរ។ ក្រោយមក រូបព្រះភ័ក្ត្រ ចំលង ពីសាកសព របស់ព្រះនាង ត្រូវបាន គេ យកទៅដាក់តាំង បង្ហាញ នៅក្នុងសារមន្ទីរជាតិ ក្នុងប្រទេសអាល្លឺម៉ង់ ។


លោក Marcel Nyffenegger ដែលជាអ្នកជំនាញ មានបទពិសោធន៍សូនជារូបមុខ របស់មនុស្សបុរាណ

គួរបញ្ជាក់ដែរថា នៅពេល ក្រុម អ្នកបុរាណវិទូ រកឃើញ សាកសពរបស់ ព្រះនាង Ukok ពេលដំបូង ត្រូវបានគេយកទៅ វិទ្យាស្ថាន វិទ្យាសាស្រ្ត ជាតិ នៃប្រទេសរុស្ស៊ី អស់រយៈពេល ជិត ២ ទស្សវត្ស មុនពេល យកទៅថែរក្សា ទុកនៅក្នុងសារមន្ទីរជាតិ។ រីឯ មនុស្សចាស់ៗ ដែលរស់នៅ លើ ភ្នំ Altai ចេះតែទទូច ឲ្យនាំយកសាកសព ព្រះនាង Ukok មកកាន់កន្លែងដើមវិញ ដើម្បីបំបាត់កំហឹង ព្រះនាង ធ្វើឲ្យកើត មានគ្រោះធម្មជាតិ មិនចេះឈប់ឈរ។

ដោយសារតែ ការទទូច របស់អ្នកភូមិ ដែលរស់នៅ លើភ្នំ Altai ជាច្រើន ក៏បានធ្វើឲ្យ លោក Akai Kine ដែលជាមេដឹកនាំ ជនជាតិភាគតិច មាន គម្រោង ថា សាកសព Mummy របស់ព្រះនាង Ukok នឹងត្រូវដាក់ ក្នុងព្រះសុសាន (ផ្នូរ) ដើម ហើយកសាង និមិត្តរូប របស់ព្រះនាង នៅពីលើ ព្រះសុសាន(ផ្នូរ) តែម្តង។ ក្នុងការដាក់សព ព្រះនាង នៅទីតាំងដើមវិញ នោះគឺត្រូវធ្វើឡើង ឲ្យដូច នឹងប្រពៃណីដើម ដើម្បីរំសាយ កំហឹង របស់ ព្រះនាង ឲ្យដោះបណ្តាសា គ្រោះធម្មជាតិចេញ ។

បើតាម ប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពរបស់ព្រះនាង Ukok បានត្រូវយកចេញ ពីសារមន្ទីរ ក្នុងទីក្រុង Gorno-Altaisk និង យកមក បញ្ចុះនៅកន្លែងដើម វិញ នៅលើភ្នំ Altai៕


សាកសពរបស់ព្រះនាង Ukok មានស្នាមសាក់ មិនទាន់រលត់ជាប់ដៃខាងធ្វេង


ទីតាំងដែលរកឃើញ សាកសព ព្រះនាង បច្ចុប្បន្នឈ្មោះ តំបន់ខ្ពង់រាប Ukok

វីដេអូ បង្ហាញពីការ ធ្វើរូប ព្រះភ័ក្ត្រ របស់សាកសព មុាំមី៖

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]