ហូឡង់៖ ពិតជារឿង មិននឹកស្មានដល់មួយ បានកើតឡើង នៅក្នុង ស្ថានីយ៍ទូរទស្សន៍ហូឡង់ នាទីក្រុង Hilversum ខណះដែលមាន បុរសជានិស្សិត វ័យ ១៩ឆ្នាំ ម្នាក់ បានប្រដាប់ដោយកាំភ្លើងខ្លី សំរុកចូល ក្នុងស្ថានីយ៍ទូរទស្សន៍មួយនេះ ដើម្បីទាមទារ ឲ្យមានការថតផ្សាយ បន្តផ្ទាល់។

យោងទៅតាម ប្រភពពីសារព័ត៌មាន ដេលីម៉េល បានចុះផ្សាយឲ្យដឹងថា ស្ទូឌីយូទូរទស្សន៍ NOS របស់ហូឡង់ បានផ្អាកការផ្សាយរបស់ខ្លួន ក្រោយពីមាន បុរសវ័យក្មេងម្នាក់ ស្លៀកពាក់ឈុតអាវធំ និង កាន់កាំភ្លើងខ្លីមួយដើម ចូលមកក្នុងអាគារ រួចអះអាងថាខ្លួនគេ ជាភ្ញាក់ងារសម្ងាត់ពិសេស ហើយបានទាមទារ ដល់បុគ្គលិកក្រុមការងារទូរទស្សន៍ ឲ្យធ្វើការថត រូបគេ ផ្សាយផ្ទាល់ នៅលើប៉ុស្តិ៍ទូរទស្សន៍មួយនេះ។

នៅក្នុងវីដេអូឃ្លីប ខាងក្រោម ប្រិយមិត្ត នឹងបានឃើញ ការសំរុកចូលចាប់ខ្លួន បុរសវ័យក្មេងនោះ ពីសំណាក់ កងកំលាំងប៉ូលីស ដែលមិនយូរប៉ុន្មាន ក្រោយពេល រូបភាពផ្សាយផ្ទាល់ ត្រូវបាន បង្ហាញឡើង។

ក្រោយការចាប់ខ្លួន ជនប្រដាប់អាវុធ រូបនេះ ត្រូវបានដឹងថា ជានិស្សិត វ័យ ១៩ឆ្នាំ សិក្សាផ្នែក គីមីវិទ្យា នៃមហាវិទ្យាល័យ ក្នុងប្រទេសហូឡង់។ ប្រភពក៏បាន ឲ្យដឹងដែរថា ជននេះមិនមានជាប់ពាក់ព័ន្ធ នឹងក្រុមពួកអ៊ីស្លាមនិយម នោះឡើយ៕ សូមមើលវីដេអូឃ្លីប ទាំងពីរ ខាងក្រោម៖

ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]