ភ្នំពេញ៖ តារាសម្តែងវ័យក្មេង និយមស្លៀកពាក់សិចស៊ីបញ្ចេញសាច់ភ្លៅ និងដើមទ្រូងបង្អួតប្រុសៗ កញ្ញា អេណា អ៊ីគីតា ក្រោយពីលេច ឈ្មោះល្បីបន្តិច នាអំឡុងពាក់កណ្តាល ឆ្នាំ២០១៤ តាមរយៈតួសម្តែង និង ការលេចមុខ ក្នុងស្ប៉តផ្សាយពាណិជ្ជកម្ម ពិសេសតាមរយៈ ការបង្អួត សម្រស់សិចស៊ីមកនោះ ឥឡូវហាក់ ដូចជាស្ងប់ស្ងាត់ទៅវិញ ខណៈទីផ្សារសម្តែងរបស់នាង កំពុងតែនៅទ្រឹងមួយកន្លែង។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ កញ្ញា អេណា អ៊ីគីតា បាននិយាយត្អួញត្អែរ ប្រាប់ថា ចាប់តាំងពីចុងឆ្នាំ២០១៤ រហូតមកដល់ចុងខែមករា ឆ្នាំ២០១៥ នេះទីផ្សារសិល្បៈរបស់នាង ហាក់មានការធ្លាក់ចុះខ្លាំង ទាំងការសម្តែង និងចេញតាមកម្មវិធី ផ្សេងៗ ស្ទើរតែបាត់មុខ ពីទីផ្សារសិល្បៈទៅហើយ។

អេណា អ៊ីគីតា តារាយេៗបែបនារីសម័យថ្មី បាននិយាយបន្តទៀតថា "សម្រាស់ទីផ្សារសិល្បៈ របស់ខ្ញុំ ឥឡូវនេះ គឺមានភាពស្ងាត់ឈឹងតែម្តង ! (សើច) បើនិយាយឲ្យ ចំទៅ គឺតាំងពីចុងឆ្នាំរហូត មកដល់ ពេលនេះ គ្មានគេទាក់ទងមកសោះ ដាច់យ៉ៃហើយខ្ញុំពេលនេះ។ ខ្ញុំមិនដឹងថា មកពីអីទេ បានជាគ្មានគេ ហៅទាំងសម្តែង និងថតស្ប៉តពាណិជ្ជកម្ម បើធៀបនឹងពេលមុននេះ គឺស្អាតចេសតែម្ដង..!"។

តារាសម្តែង អេណា អ៊ីគីតា បានបន្ថែមថា ចាប់តាំងពីចូលដល់ឆ្នាំថ្មីនេះ នាងហាក់ដូចជាមាន យឺអ៊ុនធ្លាក់ ចុះខ្លាំង មិនថាតែការងារសិល្បៈ នោះទេ សូម្បីតែរឿងផ្ទាល់ខ្លួន ក៏ហាក់មានរឿង ស៊យផ្ទួនៗគ្នាផងដែរ។ ដូចជាព្រឹកមិញនេះ គឺមានរឿងចៃដន្យមួយ បានកើតឡើង ដោយសារតែ មានចោរលួចកាច់កម៉ូតូ របស់នាង ដែលបញ្ឈរទុកនៅខាងមុខផ្ទះបម្រុងយកទៅលក់ ប៉ុន្តែសំណាងល្អ យកមិនបាន ធ្វើឲ្យប្រអប់ សោម៉ូតូខូច ស្ទើរទាំងស្រុង។
តារាសម្តែងវ័យក្មេងរូបនេះ បានបញ្ជាក់ថា "ខ្ញុំដូចជាឆ្ងល់ដល់ហើយ ហេតុអីបានជាឆ្នាំថ្មីនេះ យឺអ៊ុនដាក់ ខ្លាំងម្លេះ។ ប៉ុន្តែខ្ញុំសង្ឃឹមថា ការងារសិល្បៈខ្ញុំ នឹងចាប់ផ្តើមកម្រើកឡើងវិញ ក្នុងពេលឆាប់ៗ ខាងមុខនេះ ព្រោះប៉ុន្មានថ្ងៃនេះ កំពុងមានគេទាក់ទងមក ហៅបណ្តើរៗ ដែរ..!"៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]