ខេត្តកំពត ៖ បុរសរូបម្នាក់បាន ស្លាប់ភ្លាមមួយរំពេចនៅ នឹងកន្លែងកើតហេតុ ខណៈបុរសរូបនេះវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខមួយគ្រឿង ទៅបុករថយន្តម៉ាក ហ៊ីយ៉ានយ៉ាន់ដាយដឹកដីចំណុះ ពីរតោនកន្លះមួយគ្រឿង ដែលបើកបរក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៩ មករា ឆ្នាំ២០១៥ នៅចំណុចផ្លូវ បំបែកភូមិតាអេង ស្ថិតក្នុងកំពង់កណ្តាល ក្រុងកំពត។

តាមសម្តីរបស់ សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវ មួយគ្រឿងយ៉ាងលឿន តាមផ្លូវលេខ៣៣ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ផ្លូវ បំបែកហួសបន្តិច ក៏មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ២តោនកន្លះ មួយគ្រឿងបាន បើកមកដល់ក៏ត្រូវម៉ូតូ របស់បុរសរងគ្រោះ បើកបុកចំពាក់កណ្តាលទ្រូងផ្លូវ រួចរថយន្តរុញទៅខាងស្តាំ ដៃរថយន្តប្រមាណ ៣ម៉ែត្រ ។ ចំណែកអ្នកបើករថយន្តមិនរត់គេចទៅណានោះទេ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន តៃកុងរថយន្តយកទៅកាន់ការិយាល័យចរាចរណ៍ នៃស្នងការខេត្ត ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឯក ពិសិដ្ឋ អាយុ២៣ឆ្នាំ ភេទប្រុស  មុខរបរជាជាង ជួសជុលរថយន្ត មានទីលំនៅក្នុងភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]