ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពី ត្រូវរថយន្ត យក្ស មួយគ្រឿង ដែលព្យាយាម បើកជែងជាមួយ រថយន្តមួយគ្រឿងទៀត មិនបាន សម្រេច ក៏ជ្រុលទៅ បុកមនុស្សដែល កំពុងដើរចូល រោងការ កាលពីវេលា ម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៩ មករា ២០១៤ ស្ថិតនៅក្បែរផ្លូវជាតិលេខ៥ ក្នុងភូមិ ស្រះកែវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ១-ឈ្មោះព្រឿង ឧត្តម ភេទប្រុស អាយុ ១៤ឆ្នាំ (ស្លាប់) ២-ឈ្មោះឃឿន ស៊ីលៀង ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ទាំង២នាក់ រស់នៅ ក្នុងភូមិ- ឃុំខាងលើ ៣-ឈ្មោះ ឯម សុខន់ ភេទប្រុស អាយុ ៣៤ឆ្នាំ (ស្លាប់) រស់នៅក្នុង ភូមិវត្តគរ សង្កាត់វត្តគរ ក្រុង បាត់ដំបង និង៤-ឈ្មោះថើយ ស៊ីថា ភេទស្រី អាយុ ៣៥ឆ្នាំ (របួសធ្ងន់) ។ សមត្ថកិច្ច និយាយថា ពេលកើតហេតុ គឺជនរង គ្រោះខ្លះកំពុង ដើរចូល រោងការ ឯខ្លះទៀត កំពុងឈរក្បែរ រោងការជាមួយមនុស្ស ជាច្រើនទៀត ។

មន្ត្រីចរាចរណ៍ស្រុកសង្កែបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3B-3967 ដែលធ្វើ ដំណើរពី ទិសខាងលិច ឆ្ពោះទៅកើត តែអ្នកបើកបរ បានរត់គេច ខ្លួនក្រោយ បង្កគ្រោះថ្នាក់ ។ មន្ត្រីដដែលថា រថយន្តនេះ បានរេចង្កូត ធ្លាក់ចេញពី ផ្លូវជាតិ ពេលព្យាយាម ឡើងជែង រថយន្តមួយគ្រឿងទៀត មិនបាន សម្រេច ក៏ជ្រុល ទៅបុកមនុស្ស ដែលកំពុងដើរ ចូលរោងការ បណ្ដាលឱ្យ ស្លាប់៣នាក់ និងរបួស ធ្ងន់ម្នាក់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]