ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្រវឹងស្រាបានចូលទៅចាប់ក្មួយស្រីរបស់ខ្លួននៅក្នុងបន្ទប់ទឹក បំណង ចាប់រំលោភ សេពសន្ថវៈ តែមិនបានសម្រេច ព្រោះត្រូវនាងស្រែកឱ្យផ្អើល កាលពីវេលា ម៉ោង០៩ និង៣៥នាទី យប់ថ្ងៃទី ២៧ មករា ២០១៥ ស្ថិតនៅ ភូមិដុប ក្រសាំង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះហ៊ាន រស្មី ហៅសុខ អាយុ២៥ឆ្នាំ ត្រូវជា ឪពុកមារបស់ នារីរងគ្រោះ មានអាយុ ១៩ឆ្នាំ ដែលមានផ្ទះ នៅក្បែរគ្នាក្នុងភូមិ-ឃុំខាងលើ ។

លោកបន្តថា ជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានចូលទៅចាប់ក្មួយស្រីនៅក្នុង បន្ទប់ទឹក ក្នុងបំណង ចាប់រំលោភសេព សន្ថវៈតែមិន បានសម្រេច ព្រោះត្រូវនាងស្រែក ហៅម្ដាយ ឱ្យជួយទាន់ ទើបជននេះ រត់ចេញទៅសំងំ នៅក្នុងផ្ទះ របស់ខ្លួន ហើយត្រូវ កម្លាំងសមត្ថកិច្ច ចុះទៅឃាត់ ខ្លួនភ្លាមៗតែម្ដង ។

នារីគ្រោះនិយាយដែរថា ពេលនាងបើកទ្វារចូលបន្ទប់ទឹកភ្លាម ស្រាប់តែពូរបស់នាង បានស្ទុះ ចូលដែរ ខណៈនាង ស្លៀកតែកន្សែង ចងពុង ។ នាងនិយាយទៀតថា ខណៈនោះ ពូរបស់នាង បានចាប់ទាញ កន្សែងចេញ ពីខ្លួននាង រួចអោបស្ទាប ច្របាច់គ្មានសល់ ពេញរាងកាយ ប៉ងចាប់នាងរំលោភ តែនាង បានស្រែកហៅម្ដាយនាងឱ្យជួយ រហូតឪពុក មាគំរក់នេះ រត់ចេញពី បន្ទប់ទឹកវិញ ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]