រូម៉ានី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ឪពុករបស់ តារាម៉ូដែលស្រី Playboy នាង Loredana Chivu បានសម្លាប់ខ្លួន បន្ទាប់ពីបានដឹងថា នាង Loredana បានក្លាយខ្លួនជា តារាម៉ូដែលស្រាត និងបានឃើញ រូបថតស្រាត របស់នាងទៀតផង។

តារាម៉ូដែលស្រី Playboy រស់នៅក្នុង ទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី វ័យ២៥ឆ្នាំ នាង Loredana Chivu បានរៀបរាប់ ជាលើកដំបូង ចំពោះរឿងសំងាត់ ដ៏ឈឺចាប់ របស់នាង ដោយបាននិយាយថា «ឪពុករបស់ខ្ញុំ បានសម្លាប់ខ្លួន ដោយសារតែ រូបថតស្រាត របស់ខ្ញុំ»។


នាង Loredana Chivu វ័យ២៥ឆ្នាំ ជាតារាម៉ូដែល របស់ទស្សនាវដ្តី Playboy

នាង Loredana បានឲ្យដឹងទៀតថា នាងតែងតែ មានទំនាក់ទំនង ជិតដិតណាស់ ជាមួយនឹង ឪពុករបស់នាង ប៉ុន្តែទំនាក់ទំនងនោះ បានផ្លាស់ប្តូរ បន្ទាប់ពីនាង មានអាយុ១៨ឆ្នាំ នាងបានថតស្រាត ឲ្យទស្សនាវដ្តី Playboy។

«គាត់ (ឪពុកនាង Loredana) ឈប់និយាយរកខ្ញុំ ហើយខ្ញុំដឹងថា គាត់ពិតជា ពិបាកចិត្ត ខ្លាំងណាស់។ ខ្ញុំបានដឹងថា គាត់ប្រាកដជា ខ្វាយខ្វល់ អំពីរឿងនេះ ប៉ុន្តែខ្ញុំមិនដែល គិតសោះថា គាត់អាចនឹង សម្លាប់ខ្លួន បែបនេះ»។


នាង Loredana Chivu វ័យ២៥ឆ្នាំ ជាតារាម៉ូដែល របស់ទស្សនាវដ្តី Playboy

យ៉ាងណាមិញ នៅពេលដែល ឪពុករបស់នាង Loredana បានដឹងនូវអ្វី ដែលនាងបានធ្វើ គាត់ក៏ធ្វើឲ្យ ទំនាក់ទំនង ក្នុងគ្រួសារមួយនេះ ដាច់ឆ្ងាយពីគ្នា។ រំលងអស់រយៈពេល ជាយូរ នាង Loredana ក៏បានសម្រេចចិត្ត ទៅធ្វើការ ផ្សះផ្សារគ្នា ជាមួយនឹងឪពុក ព្រោះគិតថា រឿងបានកន្លងផុត អស់រយៈពេល យ៉ាងយូរ ទៅហើយ ប៉ុន្តែនាងបែរជា ជួបនឹងរឿង ដ៏រន្ធត់ទៅវិញ។ នាងបានប្រទះឃើញ សាកសព របស់ឪពុកនាង ដោយគាត់បាន ចង.កសម្លាប់ខ្លួន ចោលនាង បាត់ទៅហើយ។

«ខ្ញុំបានប្រទះឃើញ ឪពុករបស់ខ្ញុំ ចង.ក នៅលើធ្នឹមផ្ទះ។ គាត់មិនបាន បន្សល់ទុកសំបុត្រ ឬពាក្យពេចន៏ អ្វីឡើយ ខណៈគ្រប់គ្នា បាននិយាយថា ការសម្លាប់ខ្លួននេះ គាត់ហាក់បីដូចជា មានការរីករាយ ហើយវាពិតជា អាថដ៏កំបាំង ខ្លាំងណាស់ មិនដឹងថា ហេតុអ្វី ទើបគាត់ ធ្វើបែបនេះឡើយ។»

នាង Loredana បានបន្ថែមឲ្យដឹងទៀតថា «ការបាត់បង់ និងមិនយល់ ពីអ្វីដែលគាត់ (ឪពុករបស់នាង) បានធ្វើ គឺជាការឈឺចាប់ ខ្លាំងបំផុត នៅក្នុងជីវិត របស់ខ្ញុំ៕»


នាង Loredana Chivu វ័យ២៥ឆ្នាំ ជាតារាម៉ូដែល របស់ទស្សនាវដ្តី Playboy

ប្រភព ៖ Asiantown

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]