វៀតណាម៖ ទាហាន សរុបទាំងអស់ ៤ នាក់ បានបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ យោធា ប្រភេទ UH-1 កាលពីព្រឹក ថ្ងៃទី ២៨ ម្សិលមិញនេះ។

ប្រភពដដែល បានឲ្យដឹងថា ឧម្ភាគចក្រ របស់ កងវរៈសេនាធំ ទ័ពអាកាស លេខ ៩១៧ មួយគ្រឿង បានហោះចេញពី ព្រលានយន្តហោះ Tan Son Nhat ក្នុងទីក្រុង ហ៊ូជីមិញ នៅវេលាម៉ោង ៧ និង ១៥ នាទី ព្រឹក ដោយមាន ទាហានសរុប ៤ នាក់។ នៅវេលាម៉ោង ៧:២៣ នាទី ឧទម្ភាគចក្រ ក៏បានបាត់ ការទាក់ទង សូន្យឈឹង។ ពីរម៉ោងក្រោយមក បំណែក និង កម្ទេចកម្ទី របស់ឧទ្ធម្ភាគចក្រ ត្រូវបានប្រទះឃើញ នៅវាលស្រែមួយកន្លែង ក្នុងភូមិ ៤ ឃុំ Pham Van Hai ស្រុក Binh Chanh ទីក្រុង ហ៊ូជីមិញ ប្រទេសវៀតណាម។

«ទាហាន ៤ នាក់ នៅលើយន្តហោះ បានស្លាប់ បាត់បង់ជីវិតទាំងអស់។ ក្រោយពេលធ្លាក់ ឧទ្ធម្ភាគចក្របានឆេះ និងត្រូវខូចខាតទាំងស្រុង ខណៈមូលហេតុ ដែលនាំឲ្យមាន ឧបទ្ទវហេតុនេះ កំពុងតែស្ថិតនៅក្រោម ការស៊ើបអង្កេត នៅឡើយ»។ នេះបើតាមការឲ្យដឹង ពី វរៈសេនីយ៍ឯក Vo Van Tuan។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកើតហេតុ គេប្រទះឃើញ មន្ត្រីប៉ូលីស, ទាហាន និងក្រុមអ្នកជួយសង្គ្រោះ ជាច្រើននាក់ បានចុះមកជួយអន្តរាគមន៍ និងធ្វើការបិទផ្លូវ ទាំងអស់ ដែលចូលទៅកាន់ កន្លែងកើតហេតុ ខណៈសាកសព របស់ទាហាន ទាំងបួន ត្រូវបានកំណត់អត្តសញ្ញាណ និងរៀបចំធ្វើបុណ្យ ដោយផ្អែកទៅលើ បទបញ្ជា របស់ក្រសួងការពារជាតិ វៀតណាម៕


            បំណែកសាកសព របស់ឧទ្ធម្ភាគចក្រ UH-1


            ប៉ូលីសធ្វើការបិទផ្លូវ ខណៈប្រជាពលរដ្ឋជាច្រើន ភ្ញាក់ផ្អើល


            រថយន្តសង្គ្រោះបន្ទាន់ កំពុងដឹកសាកសព ចេញពីកន្លែងកើតហេតុ


            ចំណុចក្រហម ជាកន្លែងដែលឧទ្ធម្ភាគចក្រ បានធ្លាក់

ប្រភព៖ Vietnam News | Net

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]