អាមេរិក៖ បើទោះបីជា មានលុយច្រើន ជាងគេ នៅលើពិភពលោក ពិតមែន តែទោះជាយ៉ាងណា លោក Bill Gates នៅតែមាន វិប្បដិសារី ដូច ជនសាមញ្ញដែរ។ ស្ថាបនិកក្រុមហ៊ុន Microsoft ដែលមានទ្រព្យផ្ទាល់ខ្លួន ជាង ៧៩ ពាន់លានដុល្លារ រូបនេះ បានប្រាប់ថា វិប្បដិសារីដ៏ធំបំផុតក្នុង ជីវិតរបស់គាត់ គឺ មិនចេះនិយាយ ភាសាបរទេស។

ក្នុងកម្មវិធីសំនួរ ចំលើយឈ្មោះ Ask Me Anything លើបណ្តាញសង្គម Reddit មហាសេដ្ឋីដដែល បានសារភាពថា គាត់ពិតជាមានអារម្មណ៍ សោកស្តាយ ដែលមិនចេះនិយាយ ភាសាបរទេសបាន ដូចអ្នកដទៃ ជាក់ស្តែង ដូចជាស្ថាបនិក Facebook លោក Mark Zuckerberg ដែលមានសមត្ថភាព អាចនិយាយភាសាចិន កុកងឺ បានយ៉ាងស្ទាត់ជំនាញ។

លោក Bill Gates បានឲ្យដឹងថា "ខ្ញុំមានអារម្មណ៍សោកស្តាយ ដែលមិនចេះភាសាបរទេស។ ខ្ញុំធ្លាប់ចាប់ យកជំនាញភាសា ឡាតាំង និងក្រិក កាលនៅ វិទ្យាល័យ ថែមទាំងបាន ពិន្ទុ A ទៀតផង។ ខ្ញុំស្រមៃ ធ្លាប់ចង់ចេះភាសា បារាំង អារ៉ាប់ ឬក៏ភាសាចិន។ ខ្ញុំសង្ឃឹមថា នឹងមានពេលរៀនភាសាមួយ ក្នុងចំណោម ៣ នេះ ពិសេស ភាសាបារាំង ដែលមើលទៅ ហាក់ស្រួលជាងគេ។ កាលពីមុន ខ្ញុំធ្លាប់រៀន ភាសាបរទេស តាមកម្មវិធី Duolingo (កម្មវិធីបង្រៀនភាសាបរទេស) បានមួយរយៈ ប៉ុន្តែមិនបាន ខិតខំរៀននោះទេ។ លោក Mark Zuckerberg ពិតជាអស្ចារ្យដែលចេះ ចិនកុកងឺ ហើយអាច ឆ្លើយសំនួរ ចំលើយ ជាមួយនិស្សិតចិនបាន! ពិតជាមិនគួរឲ្យជឿ "៕


Bill Gates ប្រាប់ថា ការមិនចេះភាសា បរទេសគឺជា រឿងដែលគាត់ សោកស្តាយបំផុតនៅក្នុងជីវិត


គាត់ជាមហាសេដ្ឋី ម្នាក់ក្នុងចំណោមមហា សេដ្ឋីដែលមានទ្រព្យ ផ្ទាល់ខ្លួនច្រើនបំផុត នៅក្នុងលោក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]