Samsung Electronics Co., Ltd ដែលជាក្រុមហ៊ុននាំមុខគេលើឧបករណ៍ កម្សាន្តក្នុង ផ្ទះ (Home Entertainment) ក្នុងរយៈពេល ៩ឆ្នាំជាប់គ្នា ថ្មីៗនេះបានបង្ហាញ នូវបច្ចេកវិជ្ជា ថ្មី នៃទូរទស្សន៏ SUHD ដែលរៀបចំ សម្រាប់ស្តង់ ដាដ៏ថ្មី សន្លាងជាមួយ UHD និងបទ ពិសោធន៏ថ្មី។

បច្ចេកវិជ្ជាថ្មីនៃទូរទស្សន៍ SUHD បង្កើតឡើងដើម្បីជាជំហ៊ានថ្មីក្នុងយុគសម័យ UHD នេះ។ វាមាន សមត្ថភាព បង្ហាញនូវអ្វី លើសពីមុន ហើយបាន ផ្តល់នូវរូបភាពដ៏ច្បាស់គួរឲ្យ ភា្ញក់ផ្អើល ហើយមាន ពន្លឺច្បាស់ល្អ និងមានពណ៌ ដ៏ស្រស់ស្អាត អស្ចារ្យទៀតផង។

 

បន្ថែមពីនេះ ទូរទស្សន៍ Samsung SUHD មានលក្ខណៈពិសេសប្លែកដែលគូរអោយចាប់អារម្មណ៍ ដោយ យើងបាន រៀបចំ នូវម៉ាស៊ីន SUHD ជាថ្មី ដែលបានផ្តល់បទ ពិសោធន៍យ៉ាង ល្អគ្មាន គូប្រៀបជាមួយ ការរចនា រាងកោងដែលធ្វើឲ្យ អ្នកទស្សនា ផ្តោតអារម្មណ៍ បានកាន់តែ ល្អជាងមុន ជាពិសេស មុខងាររបស់ ទូរទស្សន៍ស្មាតធីវីនេះ គឺផ្តល់ ដោយ Tizen ដែលអាចធ្វើឲ្យអ្នក ទស្សនាអាច ស្វែងរកអ្វី ដែលគេចង់ បានងាយ ស្រួល។ 

លោក  HS Kim នាយកផ្នែក Visual Display Business នៅ Samsung Electronic បានមាន ប្រសាសន៍ថា ពួកយើងនឹង បន្តនូវស្មារតីក្នុង ការស្វែងរកនូវអ្វី ដែលជាដែន កំណត់ សម្រាប់ឧបករណ៍ កម្សាន្តក្នុង ផ្ទះឲ្យកាន់តែ ថ្មីអស្ចារ្យទៅ តាមអ្វីដែល អាចធ្វើទៅបាន ។ បើតាមប្រភ ពព័ត៌មាននេះ បានឲ្យដឹងទៀតថា Samsung នឹងនាំ មុខគេនៅក្នុង វិស័យរូបភាពនេះ ហើយនឹង បន្តធ្វើអ្វីឲ្យ កាន់តែប្រសើរ ឡើងជាមួយ ទូរទស្សន៍ SUHD។ ដូច្នេះ អតិថិជន អាចជឿជាក់ យើងជាងមុន ដោយយើងប្តេជ្ញា ចិត្តថានឹងផ្តល់ នូវបទពិសោធន៍ សម្រាប់ឧបករណ៍ កម្សាន្តក្នុងផ្ទះ ឲ្យកាន់តែ ប្រសើរជាង មុនពីមួយ ឆ្នាំទៅមួយឆ្នាំ។

ដោយមានការសហការណ៍ជាមួយ Hollywood Studio 20th Century Fox, Samsung ព្យាយាម បំពេញ តម្រូវការគុណភាព របស់ពួកគេ ទៅតាមស្តង់ដា SUHD 8 ដែលអាច ធ្វើឲ្យអ្នក ទស្សនាទទួល បាននូវបទ ពិសោធន៍ដ៏ល្អបំផុត ដែលគ្មាន គូប្រជែងក្នុង ការទស្សនាតាមរយៈ UHD។


ការរចនានូវរូបរាងកោងឲ្យកាន់តែប្រសើរ

នៅពេលដែល Samsung ចាប់ផ្តើមធ្វើការណែនាំពីរាងកោងនៃទូរទស្សន៍នៅឆ្នាំ ២០១៣ វាបានផ្តល់ នូវបទពិសោធន៍ ថ្មីដែលធ្វើឲ្យ ឧបករណ៍ កម្សាន្តនៅតាមផ្ទះកាន់តែ ប្រសើរ ឡើង។ ទូរទស្សន៍ Samsung SUHD JS9500 នឹងបង្ហាញ ពីលក្ខណៈ នៃការរចនា ឡើងរបស់ Samsung Chamfer ដោយ បន្ថែមនៅកញ្ជក់ ទូរទស្សន៍ កាន់តែជ្រៅ ជាមួយភាព ស្រស់ស្អាតនៃ ស៊ុមជុំវិញដែល បានធ្វើអោយ ទូរទស្សន៍កាន់ តែស្អាតនៅពេល ដែលអ្នកព្យួរ នៅលើជញ្ជាំង។

ទូរទស្សន៍ Smart TV ស៊េរីនេះ នឹងធ្វើឲ្យបទពិសោធន៍នៃការកម្សាន្តរបស់អ្នកឈានមុខគេ

អ្វីដែលថ្មីសម្រាប់ឆ្នាំ ២០១៥ នេះ គឺទូរទស្សន៍  Smart TV របស់ Samsung បានរួមបញ្ចូល ជាទូរទស្សន៍ ស៊េរីថ្មី SUHD ដោយប្រើប្រព័ន្ធ Tizen ដែលជាកម្មវិធីប្រើប្រាស់ លើគេហទំព័រ ក្នុងការ បង្កើតនូវ App របស់ទូរទស្សន៍ ដែលមាន លក្ខណៈពិសេស ជាច្រើន ហើយថែមទាំង ផ្តល់នូវភាពរីករាយ និងជម្រើស ច្រើនជាងមុនសម្រាប់ អ្នកប្រើប្រាស់។  Samsung នឹងធ្វើការបង្ហាញ ស៊េរីថ្មី 3 ម៉ូដែល ហើយម៉ូដែល ទាំងនេះមាន 9 ទំហំពី 48 អ៊ីញ ដល់ 88 អ៊ីញ។ ដូច្នេះ អតិថិជន អាចទិញនូវទំហំណា មួយទៅតាម តម្រូវការរបស់ លោកអ្នកក៏បាន។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ទីកន្លែង ។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរ ឲ្យកាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗប្រើប្រព័ន្ធ អគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិក ចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លាន ដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]