ម៉ុងហ្គាេលី៖ នេះពិតជារឿង គួរឲ្យភ្ញាក់ផ្អើលមួយ ដែលសាកសព ព្រះសង្ឃមួយអង្គ ដែលត្រូវគេដឹងថា មានរយៈពេល ២០០ឆ្នាំ មកហើយ នៅអាចរក្សាភាពដើម និង មិនទាន់ស្អុយរលួយ ដែលត្រូវបានរកឃើញ ក្នុងប្រទេស ម៉ុងហ្គោលី។


សាកសពព្រះសង្ឃដែលរកឃើញ មានព្រះកាយអង្គុយតាំងសមាធិ

ប្រភពព័ត៌មាន បានឲ្យដឹងថា សាកសព ព្រះសង្ឃ មួយអង្គនេះ បានរកឃើញ នៅក្នុង ខេត្ត Songinokhairkhan ប្រទេសម៉ុងហ្គាេលី កាលពីថ្ងៃ ២៧ មករានេះ  ហើយក្រោយការធ្វើ កោសល្យវិច្ច័យ រួចមក អ្នកជំនាញ បានជឿជាក់ថា សាកសពព្រះសង្ឃ អង្គនេះ អាចមានអាយុកាល តាំងពី ២០០ឆ្នាំមុន ហើយសាកសព ថែមទាំង ត្រូវបាន រក្សាទុកយ៉ាងល្អ មិនស្អុយរលួយ ដោយការរុំ នៅក្នុងស្បែកសត្វ ដែលមិនទាន់ ដឹងច្បាស់ថា ជាសត្វ គោ សេះ ឬ អូដ្ឋ  នៅឡើយ នេះបើតាម ការចុះផ្សាយ ពីកាសែត ក្នុងស្រុកមួយ របស់ប្រទេសម៉ុងហ្គាលី។

បន្ថែមពីនេះទៀត បើតាមប្រភព ព័ត៌មាន The Siberian Times បានបញ្ជាក់ថា ព្រះកាយរបស់ សាកសពព្រះសង្ឃអង្គនេះ បានរកឃើញដោយ មានព្រះកាយ អង្គុយតាំង សមាធិ ក្នុងរូបរាងជា ផ្កាឈូក ។ គួរបញ្ជាក់ដែរថា ពេលនេះ សាកសពនេះ កំពុងត្រូវបានគេធ្វើកោសល្យវិច្ច័យ បន្តទៅទៀត នៅក្នុងទីក្រុង Ulaanbataar ខណៈដែល ការសន្និដ្ឋាន ជាជំហានដំបូង ជាសាកសពនៃ ព្រះសង្ឃឡាម៉ា(ព្រះសង្ឃទីបេ) ព្រះនាម Dashi-Dorzho Itigilov ៕


តំបន់ដែល បានរកឃើញសាកសពនេះ ស្ថិតនៅក្នុងខេត្តSonginokhairkhan ប្រទេសម៉ុងហ្គាេលី

 

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]