ខេត្តព្រះវិហារ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដឹកនាំដោយលោក  វរសេនីយ៍ត្រី គង់ គា បានចូលបង្ក្រាប មុខ សញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្ម នៅក្នុងបន្ទប់ជួល មួយកន្លែង ដោយឃាត់ខ្លួន បានជនសង្ស័យ ចំនួន៧នាក់ ក្នុងនោះស្រីម្នាក់ និង រឹបអូសបាន ឧបករណ៍សេព គ្រឿងញៀន រួមទាំងគ្រឿងញៀន ចំនួន១៦កញ្ចប់តូច និងប្រើប្រាស់រួច អស់១២កញ្ចប់ កាលពីវេលា ម៉ោង០៣ និង៥៥នាទី រសៀលថ្ងៃទី ២៧ មករា ២០១៥ ស្ថិតនៅក្នុង ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ ១-ឈ្មោះលីន ដារ៉ាអែនឌី អាយុ១៨ឆ្នាំ មានទីលំនៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ខេត្តព្រះវិហារ ២-ឈ្មោះហេង ភ័ក្រ្តនាត អាយុ១៥ឆ្នាំ ៣-ឈ្មោះ ណាល់ វណ្ណេត អាយុ១៨ឆ្នាំ ជាកសិករ ចំការម្រេច រស់នៅ ភូមិហ្មសែត សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៤-ឈ្មោះស៊ុយ ចំណាត់ អាយុ១៨ឆ្នាំ ៥-ឈ្មោះរី យ៉ុងឈី អាយុ១៧ឆ្នាំ មានទីលំនៅក្នុង ភូមិកណ្តាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ ៦-ឈ្មោះថោ សុភារុន អាយុ១៨ឆ្នាំ មានទីលំនៅ ក្នុងភូមិកណ្តាល សង្កាត់ប្រណាក ក្រុងព្រះវិហារ និង៧-ឈ្មោះព្រំ លីហួយ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ប្រភពបន្តថា នៅក្នុងយុទ្ធនាការបង្ក្រាបនេះ កម្លាំងដកហូតវត្ថុតាងបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ពណ៌សក្រាម ប្រភេទម៉ាទឹកកក ១៦ កញ្ចប់តូច និងសំបកកូនថង់តូចៗ ដែលប្រើប្រាស់រួចចំនួន ១២កញ្ចប់តូច ឧបករណ៍សម្រាប់ សេពគ្រឿងញៀន មួយចំនួន ទូរស័ព្ទ៨គ្រឿង លុយចំនួន៩១ម៉ឺនរៀល ម៉ូតូ៣គ្រឿង រួមទាំងសម្ភារៈ មួយចំនួនទៀត ៕


 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]