អាមេរិក៖ ស្រ្តីជាម្តាយ ម្នាក់ ត្រូវ បានចាប់ខ្លួន ដោយសារតែ រូបនាង បានអារ.ក ក្នុងបំណងសំលាប់ កូនស្រី អាយុ២ឆ្នាំ ម្នាក់ និងកូនភ្លោះអាយុ៦ ខែ ២នាក់ទៀត មូលហេតុ គឺព្រោះតែ នាងមិនអាច ធ្វើឲ្យ ពួកគេបាត់យំ ហើយណាមួយ ខ្លាចកូនៗ យំរំខានដល់ប្តី។

ស្ត្រីវ័យ២៩ ឆ្នាំ មានឈ្មោះ Christina Booth រូបនោះបានប្រាប់ថា នាងបានដាក់ឲ្យកូន ទាំងអស់ គេងនៅ ឯផ្ទះរបស់នាង នៅរដ្ឋធានី Washington ហើយពួកគេ ក៏បាន ចាប់ផ្តើមយំ។ Booth បន្តប្រាប់ ប៉ូលិសថា បន្ទាប់មកនាងបាន ចុះក្រោមផ្ទះ រួចយកកាំបិតនៅផ្ទះបាយ ទៅអារ.ក កូន មូលហេតុ ដែលនាងធ្វើ បែបនេះក៏ព្រោះតែ ប្តីរបស់នាងដែលជា នាយទាហានថ្នាក់ ពលបាលត្រី (Sergeant) ឈ្មោះ Thomas Booth មិនចូលចិត្តសំលេង រំខានរបស់ក្មេងយំ នោះទេ ដូច្នេះ នៅពេលដែល សំលាប់កូនៗរួច វានឹងអាចផ្តល់ភាព ស្ងប់ស្ងាត់ដល់ប្តី។


នាង Christina Booth និងកូនភ្លោះពីរនាក់អាយុ៦ខែ របស់នាង

នៅកំឡុង ពេលសាកសួរ នាង Christina បានយំបី បួនដង ហើយបានស្រែកថា ប្តីនាងមិនដែលជួយ មើលកូននោះទេ រីឯលោក Booth បានប្រាប់ប៉ូលិសបាននៅ ពេលដែលលោក ឡើងទៅលើផ្ទះលោក បានឃើញប្រពន្ធលោក ស្លៀកខោខ្លី និងឃើញកូនៗ កំពុងតែហូរ ឈាម។ ភ្លាមនោះ Booth បានសំឡុតប្រពន្ធ និងទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ស្របពេលដៃរបស់គាត់ ព្យាយាមខ្ទប់មុខ របួសរបស់កូនៗ កុំឲ្យហូរឈាម។

យ៉ាងណាមិញ តុលាការ បានសំរេច ឲ្យស្ត្រីជាម្តាយ នៅក្រៅឃុំ ដោយបង់បា្រក់ធានាចំនួន ៣លានដុល្លារអាមេរិក លើបទល្មើសប៉ុនប៉ងធ្វើ ឃាតលើកូនៗ របស់នាង។ ចំនែកឯ កូនរបស់នាងវិញ ពេលនេះក៏បាន រួចពីគ្រោះថ្នាក់ ផងដែរ បន្ទាប់ពីទទួលការ វះកាត់នៅមន្ទីរពេទ្យ ហើយពួកគេត្រូវបាន យកទៅមើលថែ នៅកន្លែងដែលផ្តល់ សេវាការពារកុមារ៕


ស្ត្រីជាម្តាយ នៅក្រោយពេល ចាប់ខ្លួនដោយប៉ូលិស


នាង Christina Booth និងស្វាមីដែលជាទាហាន

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]