កណ្ដាល ៖ ប្រជាកសិករ រស់នៅភូមិទួល ក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល មានភាពតក់ ស្លុតយ៉ាងខ្លាំង ក្រោយពីប្រទះ ឃើញគោរបស់ ខ្លួនទាំងពីរក្បាល ដែលជាកម្លាំង អូសទាញដ៏សំខាន់ ក្នុងវិស័យកសិកម្ម នោះត្រូវបាន ជនមិនស្គាល់ មុខលួចដឹកចេញ ពីក្រោលទាំង កណ្ដាលយប់ យកទៅពន្លាត់ កាប់សាច់បន្សល់ ទុកតែឆ្អឹងនិង ស្បែកជូនម្ចាស់ គោវិញ ។

អំពើចោរកម្មលួចគោ នៅតាមបណ្ដាខេត្ដ បូករួមទាំង ខេត្ដកណ្ដាលនេះ ត្រូវបានគេមើល ឃើញថា កើតឡើងជា ញឹកញាប់ក្នុងរយៈ ពេលចុងក្រោយនេះ ដែលធ្វើឱ្យ ប្រជាកសិករ បានជួបបញ្ហា មួយជាន់ទៀត បន្ទាប់ពីពួកគាត់ អស់កម្លាំង អូសទាញដ៏ សំខាន់ជាសត្វគោ សត្វ ក្របី។

អំពើចោរកម្ម ដែលបានកើតឡើង មួយករណី ទៀតនេះ បង្កឱ្យមានការភ្ញាក់ផ្អើល តាំងពីវេលាម៉ោង ២និង៣០នាទី យប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៥ នៅពេលដែល ជនរងគ្រោះបានងើប ពីដេកហើយចូល ទៅមើលគោ ក្នុងក្រោល ស្រាប់តែបាត់ មិនឃើញ ហើយដើររករហូត ដល់ម៉ោង៧ព្រឹក ទើបឃើញគោរបស់ខ្លួន នៅកណ្ដាលវាលស្រែ ប៉ុន្ដែសល់តែ ស្បែកនិង ឆ្អឹងប៉ុណ្ណោះ ។

យោងតាមប្រភព ព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ការប្រទះឃើញស្បែក គោនិងឆ្អឹងគោ បន្ទាប់ពីជន មិនស្គាល់មុខ បានព្រលះយក សាច់ទៅនោះ ស្ថិតនៅកណ្ដាល វាលស្រែ ព្រំប្រទល់ ក្រុងតាខ្មៅ និងស្រុកស្អាង នៅភូមិព្រែករាំងមួយ ចម្ងាយ៥០ម៉ែត្រ ពីផ្លូវលំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះជា ម្ចាស់គោ ទាំងពីរក្បាល លោកចាន់ សារុន អាយុ៥០ឆ្នាំ រស់នៅ ភូមិទួលក្រសាំង ឃុំរកា ខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល មុខរបរជា កសិករ ដោយជនសង្ស័យ ស្ថិតក្រោមការតាម ប្រមាញ់របស់ សមត្ថកិច្ចនៅឡើយ ។

តាមសមត្ថកិច្ច ក្រោយពីការ សាកសួរជន រងគ្រោះនិងដំណើររឿង បានបញ្ជាក់ថា នៅវេលាម៉ោង ២និង៣០នាទី យប់រំលង អាធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ជនរងគ្រោះ បានក្រោកពីដំណេក ទៅមើលគោ ស្រាប់តែមិនឃើញ លុះព្រឹកឡើង វេលាម៉ោង៧ ពេលកំពុងដើរ រកក៏ឃើញគោ របស់ខ្លួន ត្រូវគេព្រលះ យកសាច់ទៅបាត់ ។

គោញីទាំងពីរក្បាល ដែលជនមិនស្គាល់ មុខកាប់យក សាច់ទៅបាត់នោះ ក្រោយពី ពិនិត្យរួចមក គឺនៅសល់សាច់ខ្លះ ហើយ ម្ចាស់ បានយកលក់ ទៅឱ្យចាមបន្ថែម ទាំងការសោកស្ដាយ ជាទីបំផុត ។

ប្រជាកសិករទាំង នៅខេត្ដកណ្ដាល និង តាមបណ្ដាខេត្ដ ផ្សេងទៀត សូមទទូចឱ្យ អាជ្ញាធរនិង សមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ចាត់វិធានការ ជាបន្ទាន់ និងទប់ស្កាត់ សកម្មភាព លួចគោចេញពីក្រោល យកទៅកាប់សាច់ លក់ឱ្យឈ្មួញ ដែលធ្វើឱ្យ មានការប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាព របស់ពួកគាត់ សម្រាប់ប្រើកម្លាំង អូសទាញដឹក ផលិតផលកសិកម្ម ឬទំនិញ ផ្សេងៗនោះ។

ដោយឡែកកាល ពីវេលាម៉ោង២រំលង អាធ្រាត្រឈាន ចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ មេគោមួយក្បាល របស់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានជនមិន ស្គាល់មុខលួចដឹក ចេញពីក្រោល ហើយយក ទៅព្រលះសាច់ នៅសល់តែស្បែក និងឆ្អឹងទុកជូន ម្ចាស់តែ ប៉ុណ្ណោះ ។

ករណីនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាននិង អាជ្ញាធរពាក់ព័ន្ធ បាននឹងកំពុងធ្វើការ ស៊ើបអង្កេត តាមស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ ក្រុមជនល្មើស ដែលប្រព្រឹត្ដ សកម្មភាពទាំងនេះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]