ខេត្តសៀមរាប៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នងអស់ទាំង ស្រុង ខណៈម្ចាស់ផ្ទះចុះ មកក្រោមរៀបចំ លក់ដូរនៅមុខផ្ទះ បង្កឱ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង០៦ និង១៥នាទីព្រឹក ថ្ងៃទី២៨ មករា ២០១៥ ស្ថិតនៅមុខអតីត ភូមិភាគ៤ ក្នុងភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុងសៀមរាប ។

តាមសម្តីសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដុតធូបនៅលើផ្ទះរបស់គាត់ រួចចុះមក ក្រោមរៀបអីវ៉ាន់លក់ដូរ ពេលគាត់ ឡើងទៅវិញ ក៏ឃើញធូបជិត អស់ក៏ចុះមកវិញ ម្តងទៀត មិនទាន់បានប៉ុន្មាននាទីផង គាត់ក៏ឃើញ ផ្សែងហុយទ្រលោម ពេលនោះគាត់ឡើង ទៅមើល ស្រាប់តែឆេះ ជើងធូបធ្លាក់ មកក្រោម គាត់ក៏ស្រែកហៅ អ្នកជិតខាងឱ្យជួយពន្លត់ ។

ប្រភពបន្តថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរប៉ុស្តិ៍គោកចក ដើម្បីជួយហៅ រថយន្តពន្លត់អគ្គិភ័យ ឱ្យមកជួយ ប្រមាណកន្លះម៉ោង ក៏ឃើញរថយន្តពន្លត់ អគ្គិភ័យមកដល់ ចំនួន២ តែបាញ់អស់មួយ រថយន្តប៉ុណ្ណោះ ក៏រលត់អស់ទៅ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះត្រូវបានស្គាល់ឈ្មោះ នូ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ ជាអ្នកលក់ដូរ នៅផ្ទះ មានទីលំនៅក្នុងភូមិ កើត ហេតុ ខាងលើ ត្រូវបានភ្លើងឆេះផ្ទះ អស់ទាំងស្រុងដែល មានទំហំ ៧ម៉ែត្រ X១០ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ស៊ីប្រូ ហើយខូចខាត សម្ភារ ដូច ជាម៉ូតូម៉ាក C60 ស៊េរីចាស់ មួយគ្រឿង, ទដែក១ សរុបជាទឹកប្រាក់ ប្រមាណជិត ២ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ៕







ឆេះផ្ទះលក់ចាប់ហួយមួយកន្លែងនៅក្រុងសៀមរាបផ្អើលទាំងព្រឹក

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]