PROJECT ALMANAC ជារឿងមួយដែល និយាយពីក្មេងជំទង់ ៥នាក់ ដែល ធ្វើការរុករកដ៏ អស្ចារ្យមួយ ដែលនាំ ទៅរកការ អភិវឌ្ឍន៏នៃដំណើរ ការ ម៉ាស៊ីនបង្វិលពេលវេលា។

ការរក្សាការសំងាត់នៃការស្វែងរកឃើងភាពអស្ចារ្យនេះ ធ្វើអោយពួកគេចាប់ផ្តើមធ្វើដំណើរទៅ កាន់អតីតកាល ដោយភាព អំនួតខ្លាំង ជាមួយបទ ពិសោធន៏តិចតួចនៃអតីតកាល នេះជាមូល ហេតុបណ្តាល អោយអនាគត ពួកគេមានការ ប្រែប្រួលនៅ ចុងបញ្ចប់។ ការធ្វើដំណើរត្រលប់ ទៅអតីតកាលម្តងៗ បានបង្កើន ការផ្សងព្រេងកាន់តែធំឡើងៗ ប៉ុន្តែ ទំហំគ្រោះថ្នាក់ និង ភាពប្រថុយ ប្រថាន បានកើន ឡើងកាន់ តែធំទៅៗ។ ពិភពលោក ត្រូវបានបត់បែន ដើម្បីអោយ ស្របទៅតាម ការផ្លាស់ប្តូររបស់ពួកគេ ដែលសកម្មភាព របស់ពួកគេចាប់ផ្តើម បង្កើនអោយមាន ផលប៉ះពាល់ ដល់សកលលោក ទាំងមូល ព្រមទាំងជះឥទ្ធិពល ផ្ទាល់ត្រលប់ ទៅពួកគេ ថែមទៀតផង។

នៅទីបញ្ចប់ពួកគេត្រូវប្រឈមមុខរវាងពេលអតីតកាល និង អនាគតកាលដើម្បីកែតម្រូវកំហុស របស់ពួកគេ និង ធ្វើអោយការ រស់នៅរបស់ ពួកគេត្រលប់ ទៅភាពដើមវិញ។

ដើម្បីជ្រាបច្បាស់ពីការធ្វើដំណើរដ៏អស្ចារ្យ ភាពរីករាយ និងឥទ្ឋិពលដែលបណ្តាលមកការកែប្រែ អតីតកាល របស់ពួកគេ សូមចូលរួម ទស្សនាទាំងអស់គ្នា ដែលមានបញ្ចាំងនៅ គ្រប់រោងភាព យន្តជា 2D/4DX ចាប់ពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ ២០១៥នេះតទៅ។

វីដេអូខ្លី ៖ PROJECT ALMANAC
 





 

រូបភាព៖ ក្រុមការងារខ្មែរឡូត ផ្ដិតយក កាលពីថ្ងៃ ចាក់ផ្សាយដំបូងនៃ ខ្សែភាពយន្ដ PROJECT ALMANAC ម្សិលមិញនេះ 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]