- ឯកឧត្តម សាន់ ពីង អនុរដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ចិន បានដឹកនាំគណៈប្រតិភូអញ្ជើញ មកបំពេញ ទស្សនកិច្ចនៅ ក្រុមហ៊ុន HUAWEI និងចូលរួមពិធីចុះហត្ថលេខាប្រគល់ និងទទួល សម្ភារៈប្រព័ន្ធ IT ។

ថ្ងៃទី ២៦ មករា ២០១៥ រាជធានីភ្នំពេញ-- តបតាមការអញ្ជើញរបស់ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង ទូរគមនាគមន៍ និងប្រៃ សណីយ៍កម្ពុជា ឯកឧត្តម សាន់ ពីង អនុរដ្ឋមន្ត្រីក្រសួង ទូរគមនាគមន៍ ចិន បានដឹកនាំគណៈ ប្រតិភូអញ្ជើញ មកបំពេញ ទស្សនកិច្ច នៅព្រះ រាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៤-២៧ ខែមករា ឆ្នាំ ២០១៥។ នៅថ្ងៃទី ២៥ ខែមករា ឯកឧត្តម សាន់ ពីង និងគណៈ ប្រតិភូ បានអញ្ជើញ ទៅទស្សនា ក្រុមហ៊ុន ហួវៃ ប្រចាំនៅ កម្ពុជា និងថ្ងៃទី ២៦ បានចូលរួម ពិធីចុះហត្ថលេខា ប្រគល់ និងទទួល ឧបករណ៍ Fusion Cloud Desktop System ដែលមានតម្លៃជាង ៧សែនដុល្លារអាមេរិក ដល់ក្រសួង ទូរគមនាគមន៍ និងប្រៃសណីយ៍កម្ពុជា ។

លោក យ៉ាង ហ្វុង អគ្គនាយកក្រុមហ៊ុន ហួវៃ នៅកម្ពុជា បានជម្រាបព័ត៌មានជូនឯកឧត្តម សាន់ ពីង អំពី ដំណើរការ អាជីវកម្ម សហគ្រាសអាជីវកម្ម អាជីវកម្មអតិថិជន ផែនការ យុទ្ធសាស្រ្ត ទីផ្សារ ក៏ដូចជាការ ទទួលខុស ត្រូវរបស់ ក្រុមហ៊ុនចំពោះ សង្គម។ ឯកឧត្តម សាន់ ពីង បានកោត សរសើរ ចំពោះការ រួមចំណែក និងការខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនហួវៃ ហើយបាន ជូនពរឲ្យ ក្រុមហ៊ុន Huawei ទទួលបាន ជោគជ័យកាន់ តែច្រើននៅ ក្នុងប្រទេសកម្ពុជា។ 


អំពីក្រុមហ៊ុន ហួវៃ

ក្រុមហ៊ុនហួវៃ ជាក្រុមហ៊ុនផ្តល់ដំណោះស្រាយ ផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិជ្ជាទូរគមនាគមន៍ (ICT) ដ៏ ឈានមុខគេ នៅលើ ពិភពលោក។ ក្រុមហ៊ុនហួវៃ បានប្តេជ្ញាយ៉ាងប្តូរ ផ្តាច់លើ ការច្នៃប្រឌិត ដើម្បីបំពេញ តម្រូវការរបស់អតិថិជន ដោយបន្តជំរុញ ទំនើបកម្មនៃ វិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដោយគ្មាន ដែនកំណត់។ ក្រុមហ៊ុន បានអភិវឌ្ឍ បណ្តាញ ដំណោះស្រាយ ឧបករណ៍ ប្រព័ន្ធគេហទំព័រ ប្រព័ន្ធផ្ញើសារ និងប្រព័ន្ធទូទាត់ ប្រាក់ឆាប់រហ័ស បម្រើឲ្យ អតិថិជនច្រើន ជាងមួយភាគ បីនៃចំនួនប្រជាជន សរុបនៅ លើពិភពលោក ក្នុង ១៧០ប្រទេស។ ក្រុមហ៊ុន បានតភ្ជាប់ ប្រព័ន្ធពាណិជ្ជកម្ម ទីក្រុង សង្គម និងប្រជាជន នៅជុំវិញ ពិភពលោក កែលម្អប្រសិទ្ធភាព ការផ្លាស់ប្តូរ ឧស្សាហកម្ម និងបង្កើតបទ ពិសោធន៍ល្អ ប្រសើរជាង មុនសម្រាប់មនុស្ស គ្រប់រូបនៅទីបំផុត។

ក្រុមហ៊ុន Huawei បង្កើតឡើងក្នុងឆ្នាំ ១៩៨៧ និងជាសហគ្រាសឯកជនមួយដែលមានបុគ្គលិកចំនួន ១៥០.០០០ នាក់នៅ ជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែម

សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនហួវៃ៖ www.huawei.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]