អាមេរិក៖ ថ្មីៗនេះ អ្នកតាមដានខាង លំហអាកាស បានចេញ មកអះអាងថា មានសញ្ញា ពីយានមនុស្សភពផ្កាយ មិនតិចជាង ១០០០ ដងនោះទេ ក្នុងមួយខែៗ ដែលត្រូវគេចាប់បាន។ លោក Jan Harzan ជានាយកប្រតិបត្តិ នៃបណ្តាញ ដែលសិក្សាទាក់ទងនឹង UFO ហៅកាត់ថា (MUFON) បានប្រាប់ថា មានរបាយការណ៍ពី យានមនុស្សភពផ្កាយ ជាច្រើន គឺសុទ្ធតែបាន មកពីប្រភពដែល អាចឲ្យទុកចិត្តបាន។

នាយកប្រតិបត្តិ ដដែលបន្តថា ការកើនឡើង យ៉ាងរហ័ស ពីការប្រទះឃើញ យាន UFO បែបនេះ គឺព្រោះតែបច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យា កាមេរ៉ា ដែលមានគ្រប់ទីកន្លែង ដែលវា អាចជួយឲ្យមនុស្ស ផ្តិតយករូបភាព ថាសហោះ ឬយានមនុស្សភពផ្កាយបាន។ ចាប់តាំងពីឆ្នាំ ២០០៦ មក ស្ថាប័ន MUFON ប្រមូលបាន ភស្តុតាង ជាង ៧០,០០០ ពីការប្រទះឃើញ សញ្ញា ដែលសង្ស័យថាជា យាន UFO។

លោក Harzan មានប្រសាសន៍ថា៖ “ជារៀងរាល់ខែ ស្ថាប័ន MUFON ទទួលបានសេចក្តី រាយការណ៍ពី សញ្ញារបស់ យាន UFO ចន្លោះ ពី៥០០ ទៅ ១០០០ ករណីជុំវិញពិភពលោក។ សេចក្តីរាយការណ៌ ដែលអាចជឿបាន ទាំងអស់ បានមកពី ប្រភពជាច្រើន ដូចជា អាកាសយានិក ផ្នែកខាងកងទ័ព អតីតមន្រ្តី ខាងស៊ើបការណ៍ គ្រូពេទ្យ មេធាវី និងសាធារណជនទូទៅ ជាដើម ដែលពួកគេ មានភ្ជាប់ជាមួយ ការសង្កេតយ៉ាងលំអិត ហើយក៏មានជា រូបថត និងវីដេអូផងដែរ”។


រូបថតដ៏ល្បីកាលពីឆ្នាំ ១៩៤៧ សង្ស័យថា ជាយានមនុស្សភពផ្កាយ ចំនួន៩ សំកាំងខ្លួន លើអាកាស

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]