ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបានបង្ហាញមុខជនសង្ស័យម្នាក់ដែលចាប់សិស្សសាលាម្នាក់ អាយុ ១០ឆ្នាំរំលោភ បានសម្រេច រួចរត់គេចខ្លួន អស់រយៈពេល ២០ថ្ងៃ ។

ការបង្ហាញមុខជនសង្ស័យនៅព្រឹកថ្ងៃទី២៧ មករា ២០១៥នេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យនៅវេលា ថ្ងៃត្រង់ថ្ងៃ ទី២៦ មករាម្សិលមិញ ខណៈជនល្មោភកាម រូបនេះ បានប៉ុនប៉ង ចាប់រំលោភ សិស្សសាលាម្នាក់ ទៀតអាយុ១២ឆ្នាំ នៅចំណុចទំនប់តាប៉ាង ប្រមាណ ១០០ម៉ែត្រ ពីវិទ្យាល័យ រោងគោ ស្ថិតនៅក្នុងភូមិ តាប៊ុនឃុំចំណោម ស្រុកមង្គលបូរី ប៉ុន្តែមិនបានសម្រេច ។

គួរបញ្ជាក់ថា កាលពី២០ថ្ងៃមុន ជនសង្ស័យបានបោកបញ្ឆោតក្មេងសិស្សសាលាចំនួន០៩នាក់(ប្រុស៣ នាក់) ភាគច្រើន អាយុក្រោម១០ឆ្នាំ ដែលចេញពីសាលារៀន នំាចូលទៅគុម្ពោតព្រៃគំរាម ឲ្យក្មេងស្រីចំនួន ០៤នាក់ ស្រាតខោអាវអស់ ហើយ ដេក និង ក្មេងប្រុសស្រី ០៥នាក់ ទៀត មិនព្រមស្រាត គំរាមឲ្យដេក បិទភ្នែក រួចក៍ចាប់រំលោភ ក្មេងស្រី ម្នាក់បានសម្រេចរត់គេចខ្លួនតែម្តង ។

ជនសង្ស័យឈ្មោះ មឿន សេត ហៅ ក្រឹម អាយុ២១ឆ្នាំ មានប្រពន្ឋមានផ្ទៃពោះ០៧ខែ រស់នៅក្នុង ភូមិតាសល់ ឃុំចំណោម ស្រុកមង្គលបូរី ។

បច្ចុប្បន្នជននេះត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តចាត់ការតាម ច្បាប់ ៕

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]