កម្ពុជា៖ កាលពីថ្មីៗនេះ សមាជិកក្រុមចម្រៀង AOA គឺនាង Seolhyun  និងក្រុមការងារ បានចុះមកថត កម្មវិធីមួយ "Brave Family" របស់ទូរទស្សន៍ KBS នៅប្រទេសកម្ពុជា ។

ចំពោះកម្មវិធី Brave Family នេះ បានចាក់ផ្សាយជាសារធាណៈ កាលពីថ្ងៃទី ២៣ ខែមករា ហើយក្នុងនោះ ក៏មានឈុតមួយ ដែលបានធ្វើឲ្យ អ្នកទស្សនា មានការមិនពេញចិត្ត ត្រង់សកម្មភាព របស់តារាកំប្លែង គឺលោក Park Myung Soo បានទះក្បាល Seolhyun ដោយនាង បានធ្វើធ្លាក់ពងមាន់ មួយគ្រាប់។ មានឈុតបន្ទាប់ គឺនាង Seolhyun បានទៅពួនយំ ដែលកាន់តែ ធ្វើឲ្យអ្នកទស្សនា បូកស្ថានការណ៍ ទាំង២នេះ ចូលគ្នាហើយបានគិតថា ហេតុអ្វី លោកPark Myung Soo ទៅទះក្បាលនាងបែបនេះ?

ដោយមានការ យល់ច្រឡំ និង ជាប្រធានមួយ ដែលមនុស្សជាច្រើន កំពុងតែឆ្ងល់ ដូច្នេះលោក Park Myung Soo ក៏បានចេញមុខ បកស្រាយ ក្នុងរឿងហេតុនេះ កាលពីថ្ងៃទី២៦ ខែមករា តាមវិទ្យុ ដោយបានច្រានចោល នូវទង្វើដែលថា គាត់បានវាយក្បាលនាង Seolhyun នោះ ហើយបាននិយាយថា "តើខ្ញុំទៅវាយ មនុស្សស្រី យ៉ាងម៉េចទៅកើត"?

ចង់ដឹងថា សកម្មភាព របស់លោក Park Myung Soo  និងនាង Seolhyun យ៉ាងណានោះ ទស្សនាឈុតខ្លីខាងក្រោម ទាំងអស់គ្នា៖



ទិដ្ឋភាពពេលលោក Park Myung Soo ទះក្បាលនាង Seolhyun 


ប្រភព koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]