-ប្រធានផ្សារដើមគ ផ្ដល់សំណង២០០ ដុល្លារ ដើម្បីបញ្ចប់រឿង

ភ្នំពេញ ៖ ក្រុមសន្ដិសុខ បានព្រួតវាយ បុរសពីរនាក់ ក្រោយពេល ជិះម៉ូតូទៅប៉ះ លោកប្រធាន ផ្សារដើមគ សេង សារ៉ន កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវលេខ៣៣៦ ខាងជើង ជាប់ផ្សារដើមគ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

យោងតាមប្រភព ព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា មានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគ្រីស អង្គរពណ៌ក្រហម ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ៣៣៦ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែទៅប៉ះ ប្រធានផ្សារដើមគ លោក សេង សារ៉ន បណ្ដាលឱ្យ ដួលរងរបួស ។

ប្រភពព័ត៌មាន បានបន្ដថា ក្រោយបុរស ទាំងពីរនាក់ជិះម៉ូតូ ទៅប៉ះប្រធាន ផ្សាររួចមក បានធ្វើឱ្យសន្ដិសុខ និងកូនលោក ប្រធានផ្សារ ទៅវាយបុរស ទាំងពីរនាក់ បណ្ដាលឱ្យរងរបួស ទើបធ្វើឱ្យមាន ការភ្ញាក់ផ្អើល ទាំងអាជីវករ ទាំងអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ទៅឡោមព័ទ្ធ នៅមុខទីស្នាក់ការ ផ្សារដើមគ តែម្ដង ។

ក្រោយមានករណី នេះកើតឡើង នគរបាលប៉ុស្ដិ៍ ផ្សារដើមគ បានហៅបុរស ទាំងពីរនាក់នោះ ទៅដាក់ពាក្យបណ្ដឹងនៅ ទីស្នាក់ការ នគរបាលប៉ុស្ដិ៍ ដោះស្រាយតាម ផ្លូវច្បាប់។

ដោយឡែក ប្រធានផ្សារដើមគ លោក សេង សារ៉ន បានអះអាងថា បុរសទាំងពីរនាក់នោះ បានជិះម៉ូតូ មកបុកលោក បណ្ដាលឱ្យរងរបួស រួចលោកបាន ហៅទៅ ទីស្នាក់ការផ្សារ ដើម្បីធ្វើការណែនាំ ។

ប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅទីនោះ បានឱ្យដឹងថា ក្រោយពីមាន ការតវ៉ានិង ការប្រមូលផ្ដុំ រួចមកនោះ ប្រធាន ផ្សារដើមគ បានសម្រេច ផ្ដល់សំណង ២០០ដុល្លារ ទៅឱ្យ បុរសទាំងពីរនាក់ ដើម្បីបញ្ចប់រឿង។

យុវជនទាំង២នាក់ ដែលចោទថា សន្តិសុខផ្សារដើមគរ នាំគ្នាចាប់វាយ ក្រោយជិះម៉ូតូ បុកប្រធានផ្សារ



ប្រធានផ្សារដើមគរ លោក សេង សារ៉ន







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]