ចិន៖ តារាចម្រៀងស្រី Pop ម្នាក់ គឺនាង Yao Beina បានស្លាប់ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ កន្លងទៅ ដោយជម្ងឺមហារីកដោះ ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះ គឺមុននឹងនាងស្លាប់ នាងបានប្រាប់ទៅ ឪពុករបស់នាង ឲ្យយកកែវភ្នែកមួយគូ របស់នាង ទុកបរិច្ចាគឲ្យអ្នកណា ដែលមានបញ្ហាភ្នែក។

Yao Beina ជាតារាចម្រៀង ស្រីម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បី វ័យ៣៣ឆ្នាំ កើតនៅខេត្ត Hubei ប្រទេស ចិន។ ក្នុងឆ្នាំ២០១១ នាងស្រាប់តែធ្លាក់ ខ្លួនឈឺ ដោយជម្ងឺមហារីកដោះ។ ទោះបីជានាង ទទួលរង នូវជម្ងឺ ដ៏កាចសាហាវនេះ ក៏ដោយ ក៏នាង សុខចិត្តបន្ត អាជីពសិល្បៈដដែល ហើយមិនតែប៉ុណ្ណោះ ប្រជាប្រិយ ភាព របស់នាង ក៏បានល្បីឡើងវិញ នៅពេលនាង បានសម្តែង Show សមត្ថភាព នៅក្នុង កម្មវិធី The Voice ប្រទេសចិន កាលពី ឆ្នាំ២០១៣។ ជាអកុសល នៅវេលាម៉ោង ៤:៥៥នាទីល្ងាច ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០១៥ នាងក៏បានបាត់បង់ជីវិត។

ជាមួយគ្នានោះដែរ ឪពុករបស់ Yao Beina ក៏បានចងចាំ នូវក្តីប្រាថ្នា ចុងក្រោយ របស់កូនស្រីគាត់ ដូច្នេះគាត់ ក៏បានយល់ព្រម ចុះហត្ថលេខា ព្រម ព្រៀង ដើម្បីបរិច្ចាគ កែវភ្នែករបស់នាង ឲ្យទៅបុរសម្នាក់ ដែលមានបញ្ហាភ្នែកផងដែរ៕ តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះសន្តានចិត្ត របស់តារាស្រីម្នាក់នេះ?



នាង Yao Bein





បុរសម្នាក់ ដែលទទួលបាន កែវភ្នែកពី Yao Beina



ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]