ន័រវែស៖ កាលពីពេលកន្លងទៅនេះ ខាងស្ថានីយ៍ទូរទស្សន៍ ន័រវែស បានបញ្ជូន អ្នកសរសេរប្លុក ម៉ូដវ័យក្មេង ៣រូប មកកម្ពុជា ដើម្បី ប្រឈមមុខ នឹងស្ថានភាព ជាក់ស្ដែង ដែលបង្ហាញពី លក្ខខណ្ឌ មុខងារជាច្រើន ក្នុងការដេរ ខោអាវ របស់ពួកគេ ដែលកម្មវិធី ដកស្រង់ ពីបទពិសោធន៍ក្នុង សង្គមនេះ មានចំនង ជើងថា Sweatshop Deadly Fashion ។

នាង Frida, Ludvig និង Anniken បានចាកចេញ ពីកន្លែងរស់នៅ ដ៏សុខស្រួល និង ហោះមក ទីក្រុង ភ្នំពេញ ប្រទេសកម្ពុជា ដែលជាទីកន្លែង តម្រូវ ឲ្យពួកគេ សាកល្បង ធ្វើការ  រយៈពេល មួយខែ នៅ sweatshop ដែលមានន័យថា ជាទីកន្លែង ធ្វើការ របស់ អ្នកក្រីក្រ ដូចជា កម្មករ និងកម្មការនី ក្នុង រោងចក្រជាដើម ដែលទទួល ប្រាក់ខែទាប ជាមួយនឹង លក្ខខណ្ឌ ការងារដ៏លំបាក។ នៅក្នុងនោះ នាង Anniken បាននិយាយថា៖ អ្នកអង្គុយ នៅលើគ្រែ ក្នុងន័រវែស និងអ្នកលឺ ពីការឈឺចាប់ ពីជនរងគ្រោះ ទាំងឡាយ តែអ្នកមិនដែល ដឹងច្បាស់ ឬឆ្លងកាត់ ការពិតយ៉ាង ណានោះទេ។ មាន មនុស្សជាច្រើន កើតមក មួយជីវិត តែធ្វើកិច្ចការ តែមួយគត់ ក្នុងមួយ ឆាកជីវិត វាហាក់ដូចជា គ្មានន័យ។ អ្វីដែលមិន នឹកស្មានដល់ គឺ បន្ទប់ទឹក របស់ពួកយើង ធំជាង ផ្ទះ ដែលពួកគេ ត្រូវរស់នៅទៀត។ វាពិតជា អយុត្តិធម៌។ 

សម្រាប់វីដេអូ ឯកសារមួយនេះ បានធ្វើ ឲ្យអ្នកអនឡាញ ជាច្រើន មានការ ចាប់អារម្មណ៍ ជាខ្លាំង ជាពិសេស នោះ សូម្បីតែ ក្រុមហ៊ុនខោអាវ ប៉ែកអឺរ៉ុប ដ៏ល្បី គឺ ម៉ាក H&M បានចេញ សេចក្ដីរាយការណ៍ បដិសេធថា ពួកកម្មករ និងកម្មការនី ដែលធ្វើការ ឲ្យពួកគេ មិនមាន ដូចដែរ បង្ហាញនេះ នោះទេ។ នៅក្នុងនោះ H&M បានបន្ថែមថា៖ H&M មានទីតាំង នៅកម្ពុជា ជាង ១០ ឆ្នាំមកហើយ និងកម្ពុជា ជាទីតាំង ផ្ដល់ការផ្គត់ផ្គង់ ដ៏សំខាន់មួយ ក្នុងចំណោម ប្រទេសផ្សេងៗ ដូចនេះ ការប្ដេជ្ញាចិត្ដ របស់ពួកយើង គឺពិតជា រឹងមាំ។ 

គួរបញ្ជាក់ថា H&M បានចូលជា សមាជិក ក្នុងកម្មវិធី Better Factories Cambodia របស់អង្គការ ពលកម្មអន្ដរជាតិ ហៅកាត់ថា ILO តាំងពីឆ្នាំ ២០០៥ ដែលមានទិសដៅ ក្នុងការ កែប្រែ លក្ខខណ្ឌការងារ ឲ្យកាន់តែ ប្រសើរជាងមុន នៅក្នុង វិស័យ ឧស្សាហកម្ម ក្នុងកម្ពុជា។

ប្រិយមិត្ដ ខ្មែរ ទាំងឡាយ អាចទស្សនា កម្មវិធី Sweatshop Deadly Fashion នេះ ដែល ៥ភាគ មានជាភាសា អង់គ្លេស នៅខាងក្រោម ដោយចុចនៅទីនេះ

 
នាង Anniken ដែលកំពុងធ្វើការ ជាអ្នកកាត់ដេរ

 
នាង Anniken បង្ហាញពី អារម្មណ៍ របស់ខ្លួន ក្នុងពេលចុះមក ធ្វើការ រយៈពេល ១ខែ ក្នុងកម្ពុជា

វីដេអូខ្លី៖
 

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]