អាមេរិក៖ មានស្រីស្អាតម្នាក់ បានបន្លំធ្វើដូចជា ចូលមកទិញនំភីហ្សា ក្នុងហាងមួយកន្លែង ប៉ុន្តែបែរជា មានគំនិតមិនល្អ បន្លំលួចលុយធីប ក្នុងក្រឡរបស់បុគ្គលិក ទៅវិញ។

សកម្មភាពនេះ ត្រូវបានបង្ហាញឡើង ដោយកាមេរ៉ាសុវត្ថិភាព ក្នុងហាងភីហ្សាកើតហេតុ។ ក្រោយពីបាន ដឹងរួចមក បុគ្គលិកទីនោះ មានអារម្មណ៍មិននឹកស្មានដល់ថា រូបនាងហ៊ាន យកលុយធីប បែបនេះសោះ។ បន្ថែមពីនេះទៅទៀត ក្រឡលុយធីបនេះ ត្រូវបានដាក់ នៅលើតុគិតលុយ ដែលសម្រាប់ បុគ្គលិកធ្វើការ ក្នុងហាងតែប៉ុណ្ណោះ ប៉ុន្តែត្រូវបាន នារីស្រស់ស្អាតម្នាក់នេះ លួចយក ទៅអស់។ រឿងហេតុនេះ បានកើត ឡើង កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅថ្មីៗនេះផងដែរ៕

ចង់ដឹងថា សកម្មភាព របស់នារីរូបនេះ បន្លំលួចលុយធីប យ៉ាងណា ទស្សនាវីដេអូ ខាងក្រោម ទាំងអស់គ្នា៖



សកម្មភាពដែលនារីម្នាក់នោះ បានបន្លំលួចលុយធីប ក្នុងហាង

ធ្វេសបាត់ ប្រយ័ត្នគង់!


ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]