ចិន៖ រឿងរ៉ាវរបស់ស្ត្រី ពិការដៃអាយុ ៤៩ឆ្នាំម្នាក់ នៅទីក្រុង Keyuan តំបន់ស្វ័យត Ningxia Hui ដែលប្រើប្រាស់ជើង របស់គាត់ ធ្វើគ្រប់កិច្ចការនៅផ្ទះ កំពុងតែមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេង អ៊ីនធើណិត។ គាត់មានឈ្មោះថា Bao Aixiang បានពិការដៃ ក្រោយកើតជំងឺទន់សរសៃ (polio) នៅអាយុ ១២ឆ្នាំ។ ដោយសារតែមិនអាច ប្រើដៃធ្វើកិច្ចការបាន រូបគាត់បានប្រឹងប្រែងប្រើប្រាស់ ជើងរបស់គាត់ធ្វើជំនួសវិញ ហើយពេលនេះ គាត់អាចចំអិនអាហារ បោកសំលៀកបំពាក់ ដេរប៉ាក់ ចាក់ស្រោមជើង និង កាត់សក់ ឲ្យប្តីអ្នកស្រីបានដោយ ប្រើជើងទាំងអស់។

អ្នកស្រី Bai រៀបការ ជាមួយលោក Ma Wanwa នៅឆ្នាំ ១៩៩៩ ដែលកាលណោះ ប្តីអ្នកស្រី មានអាយុ ៥៤ឆ្នាំ ហើយរូបគាត់ផ្ទាល់ មានវ័យត្រឹម ៣៣ ឆ្នាំប៉ុណ្ណោះ។ ដំបូងឡើយ អ្នកស្រីបដិសេធមិនព្រម រៀបការនោះទេ ដោយសារ តែគម្លាតអាយុរបស់ពួកគាត់ទាំង២ ខុសគ្នាឆ្ងាយ ក៏ប៉ុន្តែដោយសារតែ មានការជំរុញទឹកចិត្តពី ក្រុមគ្រួសារ ទើបក្រោយមក រូបគាត់ព្រមរៀបការវិញ។

ស្រ្តីពិការដៃតែមិន ពិការចិត្តដដែល បានឲ្យដឹងថា គាត់ចាប់ផ្តើមធ្វើការផ្ទះ និង មើលថែកូនស្រី ដែលទើបតែ រៀបការហើយថ្មីៗ ដោយចំនាយពេល ២ឆ្នាំ ដើម្បីរៀនប្រើប្រាស់ ជើងរបស់គាត់ ឲ្យធ្វើការងារបានស្ទាត់ជំនាញ។ ក្នុងនោះ គាត់ក៏មានរងរបួសដោយសារ ការមុតកាំបិតជារឿយៗ និងក្រិនជើងផងដែរ។ អ្នកស្រី Bai ត្រូវបាន អ្នកភូមិចាត់ទុកថា ជាស្ត្រីមួយរូប ដ៏មានសមត្ថភាព គាត់តែងតែសំអាតផ្ទះ ឲ្យស្អាតជានិច្ច តាមរយៈការធ្វើការងារផ្ទះ និងពេលខ្លះ គាត់ទៅជួយ ការងារអ្នកជិត ខាងថែមទៀតផង៕


អ្នកស្រី Bai កំពុងបញ្ចុកស្ករគ្រាប់ឲ្យប្តី


ផ្ទាំងក្រណាត់អក្សរដែលអ្នកស្រីប្រើជើង ប៉ាក់


អ្នកស្រីបានប្រើពេលជាង ២ ឆ្នាំដើម្បីហ្វឹកហាត់ប្រើជើងជួយធ្វើកិច្ចការផ្ទះ


អ្នកស្រី Bai កំពុងប្រើជើងប្តូរឡាម


អ្នកស្រីប្រើជើងជួយកាត់សក់ឲ្យប្តី

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]