ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបាន អាវុធហត្ថក្រុងប៉ោយប៉ែត ហៅសួរនាំពីហាងមួយ (ស្តង់តាងួន) ក្នុងភូមិគីឡូម៉ែត្រលេខ៤  សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីទាក់ទងតាម ទូរស័ព្ទរកជួលទីតាំងនិង កាម៉ង់ម្ហូបអាហារជាច្រើនតុ ដើម្បីធ្វើកម្មវិធីមួយដែល ប្រភពថាជាការផ្លាស់ប្ដូរតំណែង ចៅហ្វាយក្រុងប៉ោយប៉ែត ។

ស្ត្រីដែលសមត្ថកិច្ចហៅ សួរនាំប្រភពប្រាប់ថាឈ្មោះ ទ្រី ណាត់បារាំង អាយុ៤៧ឆ្នាំ ។ ទោះជាយ៉ាងណា រយះពេលជិត ០១សប្ដាហ៍នេះ តាម តៀមកាហ្វេគេឮពាក្យ ចចាមអារាមតគ្នាៗពីមាត់ មួយទៅមាត់មួយថាតំណែង អភិបាលក្រុងប៉ោយប៉ែត និងត្រូវផ្លាស់ប្ដូរអ្នកថ្មី ។ ពាក្យចចាមអារាម នោះបន្តទៀតថាថ្ងៃប្រកាស ចៅហ្វាយក្រុងថ្មីនោះ និង មានកម្មវិធីផឹកស៊ី២០០តុ ដោយមិនបាច់ឲ្យចងដៃ ។ ស្ត្រីខាងលើមុនពេលសមត្ថកិច្ច ហៅសួរនាំគេឃើញមានអ្នករួម ដំណើរមួយក្រុម៣ទៅ៤នាក់ រួមទាំងលោក ឱក សុផាន អតីតសមាជិក សមាគមអភិវឌ្ឍន៍កសិកម្មជាតិ នៅក្រុងប៉ោយប៉ែត ផងដែរហើយគ្រប់គ្នាបាន ហៅស្ត្រីនោះតាមតុកាហ្វេ ថាជាជំទាវទៀតផង ។

តាមលោក អ៊ុយ អ៊ូ ម្ចាស់ភោជនីយដ្ឋាន ពន្លឺនាគទិព្វប្រាប់ថាកាលពី រសៀលម៉ោង២ថ្ងៃទី២៥ ខែឆ្នាំដដែលស្ត្រីខាងលើ បានទាក់ទងលោកតាមទូរស័ព្ទ ដោយប្រាប់ថាគាត់ចង់ជួលហាង របស់លោកដើម្បីរៀបចំកម្មវិធី មួយនៅថ្ងៃទី៥ ខែកុម្ភះ ខាងមុខ ។ ម្ចាស់ ភោជនីយដ្ឋានខាង លើ បន្តថាកម្មវិធីនោះស្ត្រីនោះ ប្រាប់ ថានឹងធ្វើ១៥០ទៅ១៧០តុ ហើយមាន៣កម្មវិធី ដោយកម្មវិធីទី១. ចែកអំណោយដល់ ប្រជាពលរដ្ឋ១៥០០ នាក់ កម្មវិធីទី២.ប្រកាស់តែងតាំង កាន់ដំណែងចៅហ្វាយក្រុងថ្មី  និងកម្មវិធីទី៣ ផឹកស៊ីជាង១០០តុ ពេលល្ងាចបញ្ចប់កម្មវិធី ។

ក្រោយពីហេតុការណ៍ ភ្ញាក់ផ្អើលរឿងដោះដូរដំណែង ចៅហ្វាយក្រុងនេះ ម្ចាស់ភោជនីយដ្ឋាន ពន្លឺនាគទិព្វសង្ស័យក៍ធ្វើ សេចក្ដីរាការណ៍ជូនដល់សមត្ថកិច្ច ទើបឈានទៅហៅស្ត្រីខាងលើពេល កំពុងហូបចុកនៅចំណុចក្យូស ៥០ស្តង់តាងួនដើម្បីយក ទៅសាកសួរតែម្ដង ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]