កាណាដា៖ វីដេអូដ៏គួរឲ្យ រំជួលចិត្តមួយ ដែលម្តាយ ជាជនពិការភ្នែកម្នាក់ អាចមើលឃើញ ឡើងវិញ នូវកូនប្រុសដំបូង របស់ខ្លួន ដែលទើបនឹងកើត ហើយទិដ្ឋភាព មួយនេះ ធ្វើឲ្យមនុស្សជាច្រើន ដែលបានឃើញហើយ មានអារម្មណ៍ អាណិត និង រំភើប ជំនួសស្ត្រីជាម្តាយម្នាក់នេះ។

យោងតាមប្រភពវីដេអូ បានឲ្យដឹងថា នារីជាម្តាយ មានឈ្មោះថា Kathy Beitz វ័យ២៩ឆ្នាំ រស់នៅឯ ខេត្ត Ontario ប្រទេស កាណាដា បានធ្លាក់ខ្លួន ពិការភ្នែក កាលពីនាង មានអាយុ ១១ឆ្នាំ ព្រោះតែការចុះខ្សោយ នៃប្រស្រីភ្នែក ជាហេតុធ្វើឲ្យនាង លែងមើលអ្វី ឃើញតាំងពីពេលនោះមក។

បើយើងមើល តាមវីដេអូនោះ យើងនឹងឃើញ ពីទិដ្ឋភាពដែល ធ្វើឲ្យអារម្មណ៍ របស់អ្នករំជួលបាន ព្រោះតែនារីជា ម្តាយ បានបី និងសម្លឹងមុខ ទារកដែល នាងទើបតែសម្រាល ទាំងក្តីរីករាយ ឥតឧបមា។ Kathy និយាយថា “ខ្ញុំមិននឹកស្មានថា របស់ដែលខ្ញុំ អាចមើលឃើញ ដំបូងគេបន្ទាប់ ពីងងឹតភ្នែក អស់ពេលជាច្រើន ឆ្នាំមកនេះ គឺជាកូនរបស់ ខ្ញុំសោះ។ ខ្ញុំពិតជា រីករាយរក អ្វីប្រៀបពុំបានទេ ខ្ញុំពិតជាស្រលាញ់ គេខ្លាំងណាស់ ហើយគេនេះហើយ គឺជារបស់ពិសេស ដែលខ្ញុំចង់ ឃើញដំបូងបំផុត”។

គួរបញ្ជាក់ផងដែរថា ចំពោះមូលហេតុ ដែលធ្វើឲ្យនាង Kathy អាចមើលឃើញ ឡើងវិញ ព្រោះតែ វ៉ែនតាមួយប្រភេទ មានបច្ចេកវិទ្យា ដ៏ខ្ពស់ហៅថា eSight ដែលបានបង្កប់ កាមេរ៉ា ក្នុងការចាប់យក រូបភាពនិង បង្វែររូបភាព ទាំងនោះឲ្យ មានភាពកាន់តែ ប្រសើរនិង កាន់តែ ច្បាស់ឡើង សម្រាប់បង្ហាញ នៅចំភ្នែកទាំងពីរ ដែលអាចឲ្យ អ្នកដែលមាន ប្រស្រីភ្នែកខ្សោយ មើលឃើញឡើងវិញ។ រីឯតម្លៃ នៃវ៉ែនតានោះ គឺជាង ១៥,០០០ ដុល្លារ ហើយមកទល់ពេលនេះ មានតែមនុស្ស ប្រហែលជា ១៤០នាក់ ប៉ុណ្ណោះក្នុង ទ្វីបអាមេរិក ខាងជើង ដែលមានឧបករណ៍ មួយនេះប្រើប្រាស់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ នាង Kathy បីនិង សម្លឹងមើល កូនរបស់នាង ដោយអារម្មណ៍ ក្តុកក្តួល

ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]