ប្រព័ន្ធដំណើរការ Tizen ផ្តល់មាតិកានៃការរួមបញ្ចូលបទពិសោធន៍លើការកម្សាន្តនិងជម្រើស ច្រើនជាងមុន 

ក្រុមហ៊ុន Samsung Electronics បានប្រកាសថារាល់ទូរទស្សន៍ Samsung ស្មាតធីវី នៅឆ្នាំ 2015 នឹង បំពាក់ កម្មវធីកម្សាន្តថ្មី ដែលបង្កើតឡើងដោយផ្អែកលើ ប្រព័ន្ធដំណើរ ការ Tizen ដើម្បីអនុញ្ញាត ឱ្យអ្នកបង្កើត កម្មវិធីងាយស្រួល ដើម្បីភ្ជាប់លោក អ្នកទៅកាន់ពិភព កម្សាន្តគ្មាន ដែនកំណត់។

 

យោងតាមសម្តីរបស់លោក Won Jin Lee អនុប្រធានប្រតិបត្តិនៃ Visual Display Business របស់ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា “ការបង្កើតកម្មវីធី ថ្មី Smart Platform ផ្អែកលើ ប្រព័ន្ធដំណើរការ Tizen គឺជាជំហានឆ្ពោះ ទៅរកការ បង្កើតថ្មីស្រឡាង កាន់តែឆ្លាតវៃ និងការរួមបញ្ចូល គ្នាកាន់តែប្រសើរ។  Tizen មិនត្រឹម តែជាប្រព័ន្ធ ដំណើរការដែលអាច បង្កើនបទពិសោធន៍ លើការកម្សាន្តសម្រាប់ អតិថិជននា ពេលបច្ចុប្បន្ននេះទេ ប៉ុន្ដែវាជា ដំណោះស្រាយសម្រាប់ការ កម្សាន្តក្នុងគេហដ្ឋាន នាពេលអនាគត។” 

ដំណើរការមានលក្ខណៈសាមញ្ញនិងងាយស្រួល

អាចធ្វើការភ្ជាប់ និងចែករំលែកនូវមាតិកាទៅវិញទៅមករវាងទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិក បានយ៉ាង ងាយតាមរយៈ Wi-Fi Direct និង Bluetooth Low Energy (BLE) ដែលលោក អ្នកអាច រីករាយទស្សនាលើ អេក្រង់ច្រើនក្នុង ពេលតែមួយ ហើយក៏អាច មើលកម្មវិធីផ្សាយផ្ទាល់ ឬកម្មវីធីទូរទស្សន៍ នៅលើឧបករណ៍អេឡិចត្រូនិក ទំាងនោះគ្រប់ ទីកន្លែងក្នុង គេហដ្ឋាន ទោះបីជាទូរទស្សន៍ របស់អ្នកបិទក៏ដោយ។ ប្រព័ន្ធដំណើរការ ថ្មីនេះបង្កើតឡើង ដើម្បីផ្តល់បទ ពិសោធន៍រួមបញ្ចូលគ្នានៃការ កម្សាន្តមួយដែល ទាន់សម័យបំផុត។

កម្មវិធីកម្សាន្តគួរឲចាប់អារម្មណ៍៖

កម្មវិធីកម្សាន្តសំខាន់ដែលមានក្នុងទូរទស្សន៍ Samsung ស្មាតធីវី ដូចជា Samsung Sports Live ដែលលោក អ្នកអាចរីករាយ ទស្សនាការប្រកួតកីឡា និងធ្វើការឆែកប្រវត្តិ ក្រុម ឬកីឡាករ នីមួយៗក្នុងពេល ដំណាលគ្នា។ ពិសេសសម្រាប់អ្នក ចូលចិត្តលេង ហ្គេមជាមួយ PlayStation Now ដែលអនុញ្ញាត ឲ្យលោកអ្នករីករាយលេង ហ្គេមPlayStation 3 បានរាប់រយហ្គេម ដោយមិនចាំបាច់ មានម៉ាស៊ីន PlayStation 3 នោះទេ ដោយគ្រាន់ តែធ្វើការភ្ជាប់ រវាងទូរទស្សន៍ ទៅនឹងដៃបញ្ជា DUALSHOCK 4 ប៉ុណ្ណោះ ក្រៅពីនេះ លោកអ្នកអាច លេងហ្គេមកម្សាន្ត ប្លែកៗ ជាច្រើនទៀតដូចជា Just Dance Now, Bingo HOME: Race to Earth ជាដើម។ ពិតជាគួរឲ្យ ចាប់អារម្មណ៍ ចំពោះកម្មវិធី Milk Video ដែលលោក អ្នកអាចរីករាយ ជាមួយចម្រៀង និងវីដេអូក្លីបពេញនិយមពី វេបសាយ  វីដេអូល្បីៗរ ហូតដល់ទៅ 50។ ដើម្បីសម្រួល ឲ្យការកម្សាន្តកាន់ តែរីករាយ ទូរទស្សន៍ Samsung ស្មាតធីវី អាចណែនាំ មាតិកាកម្សាន្តពេញ និយមជូនលោកអ្នកផងដែរ។

ជម្រើសកាន់តែច្រើន

ប្រព័ន្ធដំណើរការ Tizen អនុញ្ញាតឲ្យទូរទស្សន៍ Samsung ស្មាតធីវី ក្លាយជាផ្នែកនៃមាតិកា ប្រព័ន្ធអេកូ កាន់តែ សម្បូរបែប និងផ្តល់ភាព ងាយស្រួលក្នុង ការសហការ ជាមួយដៃគូ ជាច្រើនដើម្បី ទទួលបានភាពបត់បែន និងការផ្តល់ជូន ដោយគ្មានគូប្រៀប។



អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]