ភ្នំពេញ៖ កញ្ញា សាន សុម៉ាលី ថ្មីៗនេះ បានសម្ញែងរូបថតមួយ ដែលបង្ហាញពី ការថើបបឺតមាត់ យ៉ាងផ្អែមល្ហែម រវាងនាង និងប្រុសស្នេហ៍ ហើយយកមកបង្ហោះ ពេញបណ្តាញ ទំនាក់ទំនង សង្គម Facebook ដោយមិនខ្លាចរអា ការរិះគន់ ពីទស្សនិកជនឡើយ ។

កញ្ញា សាន សុម៉ាលី គឺជាតារាស្រីមួយដួង ដែលមានភាពក្លាហាន និងហ៊ានបញ្ចេញ រូបភាព ផ្អែមល្ហែម ជាមួយប្រុសស្នេហ៍ ខុសពីតារាដទៃ ជាក់ស្តែងថ្មីៗនេះ នាងបានសម្ញែងរូបភាព ជាមួយគូស្នេហ៍ បានថើបបឺតមាត់គ្នា នៅក្នុងក្លឹប កម្សាន្តពេល រាត្រីមួយកន្លែង យកមកបង្ហោះពេញ បណ្តាញ Facebook ដោយមិនខ្លាច រអាការរិះគន់ពី ទស្សនិកជនទេ ។

តារាសម្តែងសម្បូរ សាច់ដើមទ្រូង កញ្ញា សាន សុម៉ាលី គឺជាតារាមួយដួង និយមស្លៀក ពាក់បញ្ចេញ ភាពសិចស៊ី សាច់ដើមទ្រូង មិនប្រណីដៃ។ ពេលកន្លងមក នាងក៏ធ្លាប់សម្ងំ បង្កាត់ភ្លើងស្នេហា ជាមួយបុរសខ្លះដែរ ប៉ុន្តែនាង មិនដែល បើកចំហរ ពីចំណងស្នេហ៍ឈាន ដល់ការបឺតមាត់ គ្នាបែបនេះទេ ។ ទើបតែពេលនេះ នាងបានយករូបនោះ មកបង្ហោះ ដែលជាចេតនាមួយ ចង់បង្អួតអ្នកគាំទ្រ និងទស្សនិកជន ថាបេះដូងដែល ធ្លាប់តែឯកា ត្រូវការអ្នកមើល ថែទាំនោះ ពេលនេះបាន រកឃើញម្ចាស់ គ្រងបេះដូងហើយ ដោយរូបភាព សរបញ្ជាក់ ពីចំណងស្នេហ៍ របស់នាង គឺជា ការថើបគ្នា នេះឯង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]