មិចស៊ីកូ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ភ្នំភ្លើងមួយ ដែលមានឈ្មោះថា Colima ស្ថិតនៅក្នុងរដ្ឋ Colima ប្រទេសមិចស៊ីកូ បានផ្ទុះឡើង កាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹក (ម៉ោងក្នុងប្រទេសមិចស៊ីកូ) ថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ។

ប្រភពដដែល បានបន្តទៀតថា ភ្នំភ្លើង Colima នោះ បានផ្ទុះចេញ សុទ្ធតែផេះ ដែលវាបានផ្ទុះឡើង ទៅលើអាកាស រហូតដល់ទៅ កំពស់ ៤គីឡូម៉ែត្រ និងសាយភាយ ចំងាយប្រមាណ ជា ២៤គីឡូម៉ែត្រ ប៉ុន្តែមិនបង្កឲ្យ រងគ្រោះថ្នាក់ ដល់នរណាម្នាក់ ឬខូតខាត ទ្រព្យសម្បត្តិអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង Colima គឺជាភ្នំភ្លើង ដ៏សកម្មបំផុត (ឧស្សាហ៏ផ្ទុះ) របស់ប្រទេសមិចស៊ីកូ និងត្រូវបានគេ ដាក់ឈ្មោះឲ្យថា “Volcano of Fire”។ វាស្ថិតនៅក្នុងរដ្ឋ Colima ភាគខាងលិច ប្រទេសមិចស៊ីកូ ហើយវាបាន ទាក់ទាញ អ្នកភូគភ្ភវិទូ និងអ្នកវិទ្យាសាស្រ្ត យ៉ាងខ្លាំង ដោយសារតែ ការផ្ទុះ ដ៏ជាប់លាប់ របស់វា។

ជាមួយគ្នានេះដែរ ភ្នំភ្លើង Colima តែងតែផ្ទុះ ក្នុងទ្រង់ទ្រាយតូច ដោយផ្ទុះផេះ ទៅលើផ្ទៃអាកាស ស្ទើររាល់ថ្ងៃ។ រីឯការផ្ទុះ កាលពីថ្ងៃពុធ កន្លងទៅនេះ គឺជាការផ្ទុះ ក្នុងទ្រង់ទ្រាយធំមួយ។ យ៉ាងណាមិញ ភ្នំភ្លើង Colima នេះ ផ្ទុះស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពី ឆ្នាំ១៥៨៥ មកម្ល៉េះ៕

សូមទស្សនាវីដេអូ នៃការផ្ទុះភ្នំភ្លើង Colima នេះទាំងអស់គ្នា៖





ប្រភព ៖ ដេលីមែល

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]