អាមេរិក៖ បវរកញ្ញាឯក មកពីប្រទេសកូឡុំប៊ី នាង Paulina Vega បានគ្រងម្កុដ ជាបវរកញ្ញាពិភពលោក ដោយយកឈ្នះ គូប្រជែងនាង Nia Sanchez របស់អាមេរិក កាលពីយប់ ថ្ងៃអាទិត្យម្សិលមិញ នៅទីក្រុង Miami សហរដ្ឋអាមេរិក។

នាង Vega វ័យ២២ឆ្នាំ បានទទួលជ័យលាភី ជាបរវកញ្ញាឯកពិភពលោក ខណៈ បរវកញ្ញាពិភពលោក ៧ នាក់ ចុងក្រោយ មាន ៥នាក់ទៅហើយ ដែលសុទ្ធសឹងតែ មកពី ទ្វីបអាមេរិកខាងត្បូង។ អ្នកបំពាក់ ម្កុដដល់ បរវកញ្ញាឯកថ្មីនេះ គឺនាង Gabriela Isler មកពីប្រទេស វ៉េណេស៊ុយអេឡា ដែលជាម្ចាស់ ជ័យលាភី ឆ្នាំចាស់។


នាង Paulina Vega បវរកញ្ញាឯកពិភពលោកថ្មី

លោកDonald Trump ដែលជាអ្នក គ្រប់គ្រង និងរៀបចំការប្រលង បវរកញ្ញាឯក ពិភពលោក បាននិយាយថា៖ Vega មានរូបសម្រស់ យ៉ាងស្រស់ស្អាត គឺជានារីដ៏អស្ចារ្យ ម្នាក់ដែលខ្ញុំមិនធ្លាប់បានឃើញ។ នាងទទួលបាន ជីវិតមួយដ៏ល្អប្រសើរ ហើយនឹងក្លាយជាតារាដ៏ល្បីម្នាក់។ ចាប់តាំងពីពេលដែល Vega ដើរ សំដៅមកក្នុងអាគារដំបូង អ្នកទស្សនាបាននិយាយថា នាងគឺជាតារា”

កញ្ញាឯកពិភពលោកថ្មីនាង Vega គឺជានិស្សិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មកពីទីក្រុង Barranquilla នៃប្រទេសកូឡុំប៊ី បានឲ្យដឹងថា នាងនៅតែមានគំរោងបន្ត ការសិក្សារបស់នាង។ “វាគឺជាសុបិន្ត ក្លាយជាការពិតមួយ ដែលនាងខ្ញុំ បានក្លាយជា តំណាងរបស់ស្ត្រីនៅថ្ងៃនេះ។ ស្ត្រីមិនមែនខ្វល់ខ្វាយ តែរឿងសម្ជស្ស និង ភាពឆើតឆាយ តែមួយមុខទេ ប៉ុន្តែត្រូវតែខ្វល់ខ្វាយ ពីជំនាញ ភាពឆ្លាតវៃ និងធ្វើជា មនុស្សដែលខិតខំតស៊ូ” នាង Vega បានថ្លែងយ៉ាងដូច្នេះ៕


នាង Gabriela Isler កញ្ញាឯកពិភពលោកឆ្នាំចាស់បំពាក់ម្កុដឲ្យនាង Vega


នាង Vega ក្នុងការដើរស្លៀកឈុត ប៊ីហ្គីនី


នាងមានវ័យ ២២ឆ្នាំគឺជានិស្សិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យល័យមួយនៅកូឡុំប៊ី

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]