ឆែក៖ ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ ដោយសារតែ មានសត្វព្រូន សម្ងំលាក់ខ្លួន ក្នុងតម្រងនោម របស់គាត់។

យោងតាម សារព័ត៌មាន បរទេសមួយ រាយការណ៍ឲ្យដឹងថា មានសត្វព្រូន បានរស់នៅក្នុងតម្រងនោម របស់ស្រ្តីម្នាក់ ឈ្មោះថា Madam Hana Foldy Nova វ័យ ៧៦ឆ្នាំ និង បានធ្វើឲ្យគាត់ស្លាប់ ក្នុងរយៈ ពេលដ៏ខ្លី។ ចំពោះហេតុការណ៍ដំបូង គឺអ្នកស្រី Madam Hana មានអារម្មណ៍ថា ពោះរបស់គាត់ ចេះតែ ឈឺចាប់ និង ចេញឈាម តាមទឹកនោម ដូច្នេះគាត់ក៏បាន ទៅមន្ទីរពេទ្យ Krnov ដើម្បីឲ្យគ្រូពេទ្យ ធ្វើការ ពិនិត្យ។ ក្នុងពេលនោះ គ្រូពេទ្យបានសន្មត់ថា វាគ្រាន់តែជា កំនកឈាម ក្នុងតម្រងនោម តែប៉ុណ្ណោះ ប៉ុន្តែពេលពិនិត្យ ឲ្យកាន់តែច្បាស់  គឺមិនមែនកំនក ឈាមនោះទេ តែជាព្រូនប៉ារ៉ាស៊ីត ដែលកំពុងរស់នៅ ក្នុង តម្រងនោម និង មួយទៀតនៅក្នុងប្លោកនោម។ ក្រុមគ្រូពេទ្យ បានប្រញាប់វះកាត់ យកសត្វព្រូន ទាំងអស់ ចេញពីសរីរាង្គ របស់ស្រ្តីម្នាក់រូបនេះ ប៉ុុន្តែជាអកុសល ស្ថានភាពរបស់គាត់ បានចុះអន់ខ្សោយ ហើយក៏បានស្លាប់ បាត់បង់ជីវិត តែម្តង។

គួរបញ្ជាក់ផងដែរថា សត្វព្រូន ដែលបានយកចេញ ពីតម្រងនោម របស់អ្នកស្រី Madam Hana មានប្រវែង ៣.៩អ៊ីង(ជិត ១០សង់ទីម៉ែត្រ) ដែលជាពពួក ព្រូនប៉ារ៉ាស៊ីត តែងរស់នៅ ក្នុងខ្លួនសត្វឆ្កែ ប៉ុន្តែវាកម្រ កើតមាន ក្នុងខ្លួនមនុស្សណាស់។ គ្រូពេទ្យម្នាក់ឈ្មោះ Ivo Odstrcil ក៏បានប្រាប់ដែរថា ប៉ារ៉ាស៊ីត ទាំងនេះ តែងកើតឡើង នៅពេលទទួលទាន សាច់ត្រី ដែលគ្មានការ ចម្អិនបានត្រឹមត្រូវ៕



សត្វព្រូន ដែលបានយកចេញពី តម្រងនោមរបស់ស្រ្តីម្នាក់

ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]