ចិន ៖ នេះពិតជា រឿងមួយ គួរឲ្យរំជួលចិត្ត ខ្លាំងណាស់ ដែលនារី វ័យក្មេងម្នាក់ សុខចិត្ត លះបង់ខ្លួនឯង ដើម្បីជាថ្នូរ នឹងការសង្រ្គោះប្អូនប្រុស ជាទីស្រលាញ់ ដែលកំពុងមានជំងឺ មហារីកឈាម។

នារីដែលមាន ទឹកចិត្តលះបង់ខ្ពស់ នាង Huang Xiju វ័យ ២៤ ឆ្នាំ រូបនេះ បានស្លៀកសំលៀកបំពាក់ រៀបការ ហើយបាន បង្ហាញខ្លួន ជាមួយប្អូនប្រុស ដែលមានជំងឺ នៅតាមផ្លូវ  ក្នុងស្ថានីយ៍រថភ្លើង Kunming  កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ដើម្បីស្វែងរក បុរសណា ដែលព្រម រៀបការជាមួយនាង ក្នុងការដោះដូរ នឹងការជួយ បង់ថ្លៃព្យាបាល ជំងឺប្អូនប្រុស របស់នាង។ ប៉ុន្តែបុរសដែលនាង ស្វែងរក គឺត្រូវតែមាន ទ្រព្យសម្បត្តិ និង ចិត្តល្អ ព្រោះតែ ថ្លៃព្យាបាល របស់ប្អូនប្រុសនាង គឺមានតម្លៃដល់ទៅ ជាង ៤ ម៉ឺនដុល្លារអាមេរិកឯណោះ។

គួរបញ្ជាក់ផងដែរ លោក Huang ដែលត្រូវជាប្អូនប្រុស របស់នារីម្នាក់នេះ បានផ្លាស់ប្តូរខួរឆ្អឹងខ្នង កាលពីខែតុលា ឆ្នាំ ២០១៣ ម្តងរួចមកហើយ ដែលពេលនោះ គ្រួសាររបស់គាត់ បានខ្ចីលុយ គេអស់ ចំនួន ៤៨,០០០ ដុល្លារអាមេរិក។ ជាអកុសល កាលពីពេលថ្មីៗនេះ គាត់ត្រូវបានគ្រូពេទ្យ ពិនិត្យឃើញថា មានបញ្ហាក្រោយវះកាត់រួច ទើបត្រូវព្យាបាលបន្ថែមទៀត ដែលលើកនេះ ក៏ត្រូវចំនាយប្រាក់ ៤៨,០០០ ដុល្លារដូចលើកមុនដែរ។ ប៉ុន្តែប្រាក់ដ៏ច្រើន យ៉ាងនេះ គ្រួសារ មួយនេះ ពិតជាគ្មាន លទ្ធភាពឡើយ ខណៈពេលដែល ម្តាយពួកគេទើបតែ ទទួលមរណៈភាព កាលពី ២ ទៅ ៣ ថ្ងៃមុនផងនោះ។ Huang Xiju នាងបានសំរេចចិត្ត ជួយប្អូនប្រុស ដោយការដោះដូរ ចំណងអាពាហ៍ពិពាហ៍ ជាមួយនឹងម្ចាស់ជំនួយ ដែលនេះជាវិធីល្អបំផុត ហើយនាងបានឲ្យដឹងថា នាងមិនខ្វល់ពី ការរិះគន់របស់អ្នកដទៃឡើយ សំខាន់ឲ្យតែ ប្អូនប្រុសរបស់ នាងបានជាសះស្បើយ និង រួចផុតពីសេចក្តីស្លាប់ គឺនាងអស់ចិត្តហើយ៕


បងប្អូនពីរនាក់ កំពុងតែស្វែងរក កូនកំលោះ ដែលអាចជួយដល់ ពួកគេបាន នៅស្ថានីយរថភ្លើង 


ប្អូនប្រុស កំពុងជួយបងស្រី ស្លៀកឈុតរៀបការ


Huang Xiju បង្ហាញពីលិខិត បញ្ជាក់ ពីការពិនិត្យជំងឺ របស់ប្អូនប្រុសនាង 


បងប្អូនពីរនាក់ កំពុងតែនិយាយគ្នា 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ CCTV News

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]