ភ្នំពេញ៖ រូបថតថ្មីមួយ ចំនួនទៀត របស់ស្ត្រីថតរូប ស្រាតល្វែងលើ នៅមុខប្រាសាទ បុរាណខ្មែរ ត្រូវបានលេចឡើង ក្នុងបណ្តាញ ទំនាក់ទំនង សង្គម Facebook ក្រោយពេលរូបថត ស្រាតរបស់នាងត្រូវ បានបង្ហាញចេញ និងទទួលបាន ការរិះគន់យ៉ាង ចាស់ដៃ ហើយអជ្ញាធរ អប្សរាកម្ពុជា បានថ្កោលទោស យ៉ាងខ្លាំង ចំពោះទង្វើ អសីលធម៌នេះ។

រូបថតថ្មីដែល លេចចេញនេះ គឺបានបង្ហាញពីស្ត្រីម្នាក់ ដែលគេស្គាល់ ជាជនជាតិចិននោះ បានបង្ហាញស្ទីល៍ កាច់រាងនៅ មុខកាមេរ៉ា ដើម្បីឲ្យអ្នកថតរូប ដែលជាក្រុមការងារ របស់នាង ផ្តិតយកនូវរូបភាព ដ៏ស្រស់ត្រកាល ដែលមាន Background ជាប្រាសាទ បុរាណខ្មែរ។

រូបថតចំនួន៥ សន្លឹកត្រូវបាន គេអះអាងថា ស្ត្រីជនជាតិចិននោះ បានថតមុនពេលនាង ថតរូបស្រាត បញ្ចេញដើមទ្រូង ដ៏សិចស៊ី របស់នាង។ រូបភាពស្លៀក រ៉ូបពណ៌ក្រហម ជាមួយនឹងសាច់សខ្ចី របស់ស្ត្រីរូបនោះ ត្រូវបានគេបង្ហោះក្នុង Facebook ហើយមានការ អះអាងថា បានថតកាលពី ឆ្នាំ២០១៤ កន្លងទៅនៅក្នុង តំបន់ប្រាសាទ បុរាណខ្មែរ។ ប្រសិនបើ ថតតែរូបរ៉ូបបែបនេះ ប្រហែលជារូបនាងមិន ទទួលបានការរិះគន់ និងថ្កោលទោស នោះទេ តែបែរជាបង្ហួសដល់ ថតស្រាតថែមទៀត។

សូមជម្រាបថា អាជ្ញាធរអប្សរា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ បានចេញព័ត៌មានមួយ ដោយថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះស្ត្រី ជនជាតិចិន ថតស្រាត នៅមុខប្រាសាទបុរាណខ្មែរ ដែលជាអំពើប្រាស ចាកផ្ទុយទាំងស្រុង ពីសីលធម៌ និងវប្បធម៌ខែ្មរ។

ប្រភពព័ត៌មានពី បណ្តាញសង្គម Facebook បានឲ្យដឹងថា រូបភាពស្រ្តី ស្រាតមុននោះ ជាស្រ្តីជនជាតិចិន នឹងជារូបភាពរបស់ គេហទំព័រ អាសអាភាស នៅប្រទេសចិន ដោយក្រុមនេះបានដើរ ថតគ្រប់ទីកន្លែង នៅជុំវិញពិភពលោក។

ការថ្កោលទោស មិនបានប៉ុន្មានផង នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានលេចចេញរូបភាព ជាច្រើនប្លង់ទៀត របស់ស្ត្រីម្នាក់ ផ្សេងទៀត បានថតរូបស្រាតនៅ ក្នុងប្រាសាទ បុរាណរបស់ខ្មែរ។ រូបភាពដែលលេច ជារូបភាពរបស់ តារាបង្ហាញម៉ូត ឈ្មោះ Nadezhda Svitalskaya ប្រចាំទស្សនាវដ្តី Playboy ដែលជាទស្សនាវដ្តី សិចស៊ីរបស់បុរស ដ៏ល្បីលំដាប់ ពិភពលោក៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]