ភ្នំពេញ៖ តារាពហុជំនាញ ដ៏ល្បីល្បាញ លោក ជួប ច័ន្ទកក្ដដា ហៅ រ៉ូលីន ជាតារាលេចមុខ លេចមាត់ខ្លាំង ក្នុងកញ្ចក់ ទូរទស្សន៍ ក្នុងស្រុកខ្មែរ អ្នកណាក៏ស្គាល់ ពីទេពកោសល្យ របស់តារារូប នេះដែរ ។ លោក រ៉ូលីន ធ្លាប់ប្រទះរឿងរ៉ាវល្អ និង មិនល្អជាច្រើន ទាក់ទងនឹង ពាក្យចចាមអារ៉ាម នានា តែមិនបានប៉ះពាល់ ដល់ភាពល្បីល្បាញ លោកឡើយ។ កម្មវិធី ជាច្រើនក្នុង មាយធីវី (MyTV) សុទ្ធតែមានវត្តមាន លោក រ៉ូលីន ជាប្រធានបទ ក្នុងទូរទស្សន៍មួយនេះ ខណៈទូរទស្សន៍មួយនេះ ក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយផលិតកម្ម ថោន ។

ម្យ៉ាងទៀត ចំណុចចាប់អារម្មណ៍ គឺនាងខ្ញុង លោក ពាក់មី នាង កាតុ ជាតារាចម្រៀង ផលិតកម្ម ថោន ទាំងអស់តែ នៅរ៉ូលីនមួយ មិនទាន់មាន ទ្រនំត្រឹមត្រូវ ទោះសំឡេងលោក ច្រៀងបានគ្រប់សមត្ថភាព ក៏ដោយ លោកធ្លាប់តែសម្ដែង ហើយរឿងលោក មិនសូវជា លេចធ្លោរខ្លាំង ដូចពេលលោកសម្ដែង តាមទូរទស្សន៍ឡើយ ។

កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ម្ចាស់ផលិតកម្ម ថោន បានប្រារព្ធខួបកំណើត កូនស្រីរបស់ខ្លួន បានហៅតារាៗក្នុង ផលិតកម្មទាំងអស់ ចូលរួម។ ឆ្លៀតក្នុងឱកាសនោះ ម្ចាស់ផលិតកម្ម បានថ្លែងអំណរគុណ ដល់អ្នកដែល ជំរុញឲ្យ ផលិតកម្ម ដើរទៅមុខ រួមទាំងការងារ ទាំងអស់ តែភ្ញាក់ផ្អើលបំផុត លោកបានប្រកាសថា រ៉ូលីន បានក្លាយជាតារា ក្នុងផលិតកម្ម ថោន ហើយនឹងមាន ការងារថ្មីជាច្រើន សម្រាប់លោក រ៉ូលីន ។

ការប្រកាសរបស់ ម្ចាស់ផលិតកម្ម ថោន ខាងលើ ធ្វើមហាជនជាច្រើន ស្ទើរតែធ្លាក់ ពីលើកៅអី ដោយសារមិនទាន់ ជឿត្រចៀកខ្លួនឯង ព្រោះរ៉ូលីន ជាតារាដែលមាន សេរីភាពបំផុត ចង់ចូលទូរទស្សន៍ ណាក៏បាន ព្រោះមិនមែន តារាជាប់កុងត្រា ។ តែបើសិនចូល ផលិតកម្ម ថោន តើនឹងមាន អ្វីកើតឡើង? ព្រោះជាតារាចម្រៀង ក្នុងផលិតកម្មនេះ ពិបាក ក្នុងការឡើងទូរទស្សន៍ ហង្សមាសបំផុត ព្រោះផលិតកម្ម ថោន មិនអនុញ្ញាតិឡើយ ។

លោក ជួប ច័ន្ទកក្ដដា មិនអាចសុំការ បំភ្លឺបានឡើយ ជុំវិញព័ត៌មានដែល ម្ចាស់ផលិតកម្ម បានប្រកាសថា លោកក្លាយជា តារាចម្រៀងក្នុង ផលិតកម្មថោន នៅពេលនេះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ