ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយ ស្រ្តីវ័យក្មេង បើករថយន្ត ស៊េរីទំនើប របស់ខ្លួន ទៅបុករបាំង ដែកចែកទ្រូងផ្លូវ នៅមុខអគ្គបញ្ជា ការដ្ឋានកងទ័ព ជើងគោក បណ្តាលឲ្យបាក់ អស់៨ផ្ទាំង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រជាពលរដ្ឋឃើញ ហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេឃើញស្រ្តី វ័យក្មេងខាងលើ បើករថយន្តស៊េរី ទំនើបមួយ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R 8885 ក្នុងល្បឿនលឿន ហើយមិនដឹង យ៉ាងម៉េចស្រាប់ តែរថយន្តទៅ បុករបាំង ដែកចែក ទ្រូងតែម្តង ។ ប្រជាពលរដ្ឋ បាននិយាយថា ស្រ្តីវ័យក្មេងខាងលើ អាចទំនង មិនទាន់បាត់ ស្រវឹងផងមើលទៅ ។

ក្រោយកើតហេតុ ស្រ្តីបើករថយន្ត ខាងលើ ត្រូវបានបុរសម្នាក់ បើករថយន្តស៊េរីទំនើប យកទៅ បាត់តែម្តង ។ បច្ចុប្បន្ន រថយន្តបង្ក ត្រូវបាននគរបាល ចរាចរណ៍ស្ទូចយក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីរង់ចាំ ធ្វើការដោះស្រាយ នាពេលក្រោយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]