រាជធានីភ្នំពេញ ៖ ២នាក់បងប្អូនធម៌ ចូលផឹកស៊ី ក្នុងហាងខារ៉ាអូខេ ខឹងកុម៉ង់បទចម្រៀង អត់បានច្រៀង ចេញមកវិញ ឈរសម្លក់ ត្រូវនារីជាអ្នករត់តុ ដោះស្បែកជើងកែងចោទ វាយបែកចិញ្ចើម ហូរឈាមម្នាក់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០១ និង៥០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ មករា ស្ថិតនៅក្នុងហាងផឹកស៊ី «ជំនោរក្បាលទំនប់១ថ្មី» តាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រភពពីស្ត្រីបម្រើការ ក្នុងហាងឱ្យដឹងថា កាលពីវេលា ម៉ោងជាង១១យប់ បុរស២នាក់នេះ បានចូលទៅផឹកស៊ី ក្នុងហាង ដែលមានភ្ញៀវ សរុប ទាំងអស់៤ ទៅ៥តុ ដោយនៅក្នុងហាង មានចាក់ខារ៉ាអូខេ ឱ្យកុម្ម៉ង់ បទចម្រៀងច្រៀង តែច្រៀង តាមលំដាប់លំដោយ អ្នកទៅមុន បានច្រៀងមុន ។

ដោយឡែក បុរស២នាក់នោះ ចូលទៅក្រោយគេ ដូច្នេះត្រូវច្រៀងក្រោយគេ ទម្រាំតែវិលជុំ បែរជាបុរស ទាំង២នាក់ខឹង ក៏ហៅគិតលុយ ហើយត្រឡប់ ទៅវិញ ប៉ុន្តែពេលដែល គិតលុយហើយ មិនបានចេញ ទៅវិញភ្លាមៗទេ បាននៅឈរសម្លក់ នារីបម្រើ ដោយនិយាយ ពាក្យអសុរោះ ថា «ពួកនាងឯង ទាល់តែមានខ្សែ ទើបកុម្ម៉ង់ បទចម្រៀង បានច្រៀង» ។ ដោយសារតែ និយាយពាក្យ អសុរោះពេក ទើបនារីរត់តុ ខឹងបង្កជាអំពើហិង្សា ដោះស្បែកជើងកែងចោទ វាយបែកចិញ្ចើម ខាងឆ្វេងតែម្តង ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]