រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បានសម្រាលកូនក្នុងបន្ទប់ទឹកបានកូនស្រីមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង នៅម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៦ មករា ២០១៥ នៅផ្ទះលេខ ៥៤៩ ក្រុម១៦ ក្នុងភូមិមិត្តភាព សង្កាត់-ខណ្ឌប្ញស្សីកែវ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ស្រ្តីរូបនោះឈ្មោះ ម៉ន ឈឿម អាយុ៣៨ឆ្នាំ ជាស្រ្តី មេម៉ាយ(ប្តីចុះចោល ជិតមួយឆ្នាំ) មានកូន២នាក់ ក្នុងបន្ទុក ។

បើតាមការអះអាងរបស់ស្រ្តីដែលសម្រាលកូនក្នុងបន្ទប់ទឹកខាងលើឲ្យដឹងថា " គាត់មិនដឹងថាខ្លួនឯង មានផ្ទៃពោះ នោះទេ ដោយនឹកស្មាន តែកើតទាចទឹក ព្រោះពិបាកចិត្តមួយ ថ្ងៃៗដើរតែ ផឹកស្រា ហើយសូម្បីតែ អ្នកជិតខាងក៍ គិតបែបនេះ ដែរ" លុះដល់វេលា កើតហេតុ ពេលចូលបន្ទប់ ទឹកក៍កើត បានកូនស្រីមួយ តែម្តង ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីស្រ្តីសម្រាលកូនក្នុងបន្ទប់ទឹក និង អ្នកជិតខាងបញ្ជាក់ ដែរថា កូនទំាង៣ នាក់របស់ស្រ្តីឈ្មោះ ម៉ន ឈឿមនេះមិនបានសម្រាល នៅមន្ទីរពេទ្យទេ ដោយកូនទី១ កើតនៅ លើម៉ូតូ កូនទី២កើត ក្នុងបន្ទប់ទឹក និងកូនទី៣ ខាងលើនេះ ក៍កើតក្នុងបន្ទប់ ទឹកទៀត។








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]