អាមេរិក៖ វិចិត្រករជំនាញ គូរតាមជញ្ជាំង មកពីសង្កាត់ Brooklyn នៃទីក្រុងញូវយ៉កម្នាក់ ឈ្មោះ KATSU បានប្រើប្រាស់ លាមក របស់ខ្លួន យកទៅគូរ ចេញជាគំនូរ លោក Mark Zuckerberg ដែលជា ស្ថាបនិក Facebook។ ស្នាដៃរបស់គាត់ គឺជាផ្នែកមួយ ក្នុងកម្មវិធី តាំងបង្ហាញគំនូរឈ្មោះ "Remember the Future" ដែលធ្វើ នៅសាលពិព័រណ៍ The Hole ស្ថិតក្នុងសង្កាត់ Manhattan។

ការតាំងបង្ហាញ នឹងបើកឲ្យទស្សនា រហូតដល់ថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ ២០១៥។ ពិព័រណ៍គំនូរ "Remember the Future" គឺតាំងបង្ហាញ ពីបច្ចេកវិទ្យា ក្នុងសិល្បៈ ដែលមានដូចជា ការបង្ហាញពីកាំភ្លើង 3D-printed, គំនូរប្រេងបង្ហាញពី រូបមនុស្សយន្តថតរូប Selfie, និង ផ្ទាំងចាក់ផ្សាយបន្តផ្ទាល់ ពីសកម្មភាពលោក KATSU លេងហ្គេម "Grand Theft Auto" ជាដើម។ គំនូរធ្វើពីលាមក រូបលោក Zuckerberg ក៏មិនមែនជាស្នាដៃ លើកទីមួយទេ សំរាប់វិចិត្រករ រូបនេះ ផងដែរ ដោយកាលពីឆ្នាំ ២០១៣ គាត់ក៏ធ្លាប់បាន បង្កើតរូបភាព នៅលើ បដាមួយផ្ទាំង និង បង្ហាញពេញទីក្រុង ញូវយ៉ក រួចមកហើយ។ លោក KATSU បានបកស្រាយថា បដា កាលនោះ បង្កើតឡើងដើម្បីប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាណា ដែលកេងចំណេញ លើទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ និង ក្រុមហ៊ុនណា ដែលប៉ងចង់ធ្វើជា ម្ចាស់ជីវិតរបស់អ្នកដទៃ ដូចជាក្រុមហ៊ុន Facebook នេះជាដើម៕


រូបពិតរបស់លោក Mark ដែលជាស្ថាបនិក Facebook


រូបលោក Mark ដែលប្រើលាមកយកមកគូរ 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]