ខេត្តកំពង់ស្ពឺ ៖ ផ្ទះលក់ចាប់ហួយ មួយកន្លែងខណៈកំពុង តែរៀបចំអីវ៉ាន់បិទទ្វារ ក៏ត្រូវជនប្រដាប់ អាវុធ (មានកាំភ្លើងខ្លី+អាកា) ចំនួន៥ នាក់ ចូលភ្ជង់ប្លន់ទ្រព្យ សម្បត្តិបានសម្រេច ដោយបានបាញ់ បុរសជាប្តីឱ្យរងរបួសចំទ្រូង ចំណែកប្រពន្ធ ត្រូវជនសង្ស័យ វាយមួយស្នាប់កាំ ភ្លើងរងរបួសពកថ្ងាស ដែលហេតុ ការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦ និង៤០នាទីល្ងាចថ្ងៃទី២៥ មករា ២០១៥ ស្ថិតនៅចំណុចភូមិក្រាំងដូង ឃុំមហាសាំង ស្រុកភ្នំស្រួច ។

ប្រភពបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ជាប្តីឈ្មោះឡិន ប៊ុនលី (រងរបួសធ្ងន់) ត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត រាជធានីភ្នំពេញ រីឯប្រពន្ធ ឈ្មោះឡុង គិលីន អាយហុ៣៣ឆ្នាំ (របួសពកថ្ងាស) ។

ប្រភពបន្តថា ចំពោះទ្រព្យសម្បត្តិដែល ត្រូវជនសង្ស័យយកទៅ មានប្រាក់ខ្មែរ១លានរៀល, ខ្សែ.កប្លាទីន ២ជី, កងដៃ២ជី និងទូរស័ព្ទដៃ សាំ សុង ២គ្រឿងផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការ ស្រាវជ្រាវរកក្រុមជនសង្ស័យ ទាំងនេះយ៉ាងក្តៅគគុក ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]