បុតស្វាណា៖ កាលពីពេល ថ្មីៗនេះមាន វីដេអូមួយ កំពុងតែទទួល បានការចាប់អារម្មណ៍ពី មនុស្សជាច្រើន ជុំវិញពិភពលោក ដែលបង្ហាញពី ភាពស្និទ្ធស្នាល និង ភាពស្មោះត្រង់ យ៉ាងអស្ចារ្យ រវាងសត្វតោ មួយក្បាល និងបុរសម្នាក់។

ផ្អែកលើវីដេអូ ដែលមានអ្នក ចូលទស្សនា ជាង ១៥លានដង នោះយើងនឹងឃើញ ពីទិដ្ឋភាពដែល សត្វតោមួយក្បាល ឈ្មោះថា Sirga បានហក់អោបលោក Val Gruener វ័យ២៧ឆ្នាំ ដែលជាអ្នក អភិរក្សសត្វព្រៃ យ៉ាងស្និទ្ធស្នាល នៅពេលដែល រូបគាត់បើក ទ្វាររបង ទៅរកវា ហើយទឹកមុខ របស់តោ មួយនេះគឺ បានបញ្ជាក់គ្រប់គ្រាន់ ហើយអំពី ក្តីស្រលាញ់ និងគោរពយ៉ាង ជ្រាលជ្រៅ ចំណែករូបគាត់ វិញក៏បង្ហាញ ពីអារម្មណ៍ស្និទ្ធស្នាល ដោយមិនមាន ការភ័យខ្លាច ឬប្រុងប្រយ័ត្ន ណាមួយចំពោះ វាវិញឡើយ។


រូបភាពៈ ទឹកមុខ របស់សត្វតោ Sirga ដែលប្រកប ដោយការស្រលាញ់ យ៉ាងជ្រាលជ្រៅ

រឿងរ៉ាវដែល ធ្វើឲ្យលោក Gruener រស់នៅជាមួយ Sirga មកដល់សព្វថ្ងៃនេះ គឺចាប់ផ្តើម កាលពីប៉ុន្មានឆ្នាំមុន នៅឯប្រទេស បុតស្វាណា ដែលកាលនោះ Sirga មានស្ថានភាព លំបាក គ្មានចំណី ប៊ិះតែនឹងស្លាប់ ក៏ព្រោះតែវា ត្រូវបានគេ ចាប់ពង្រាត់ ពីមេរបស់វា ឃើញដូច្នេះលោក Gruener ក៏មានចិត្តអាណិត និងស្នើសុំពី អង្គការ Modisa Wildlife ដើម្បីជួយសង្រ្គោះ សត្វតោមួយនេះ ហើយក្រោយមក ក៏ចិញ្ចឹមវា រហូតមកដល់ សព្វថ្ងៃនេះ តែម្តងទៅ។

លោក Gruener បាននិយាយថា “ខ្ញុំមិនដែល មានអារម្មណ៍ ភ័យខ្លាច ពីការយាយី ណាមួយរបស់ Sirga មកលើខ្ញុំ នោះឡើយ ពួកយើងគឺ រស់នៅ និងលេងជាមួយគ្នា ដូចជាគ្រួសារ តែមួយអញ្ចឹង។ ខ្ញុំពិតជារីករាយណាស់ ដែលអាចចិញ្ចឹម និងរស់នៅ ជាមួយវា ព្រោះថានេះ ក៏ជាក្តីសុបិន្ត តាំងពីក្មេង របស់ខ្ញុំដែរ។ ពេលនេះពួកយើង ក៏កំពុងតែ ប្រឹងប្រែងបង្ហាត់ Sirga ដើម្បីអាច ឲ្យវាចេះមើលថែ និងរកចំណី ដោយខ្លួនឯងបាន”។


រូបភាពៈ លោក Gruener កំពុងងូតទឹក ឲ្យសត្វតោ Sirga

នេះគឺជាករណី មួយដែលមនុស្ស និងសត្វតោ អាចរស់នៅ ជាមួយគ្នា ប្រកបដោយ ការស្រលាញ់ យ៉ាងកក់ក្តៅ និងគ្មានហានិភ័យ ណាមួយកើតឡើង រវាងគ្នា និងគ្នានោះឡើយ៕

ចុះប្រិយមិត្តវិញ ហ៊ានរស់នៅ និងប្រឡែងលេង ជាមួយសត្វតោ បែបនេះដែរ ឬទេ?


រូបភាពៈ ការរស់នៅ ជាមួយគ្នា ដោយគ្មានការ ភ័យខ្លាច របស់លោក Gruener និង Sirga

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]