កាលពីពេលថ្មីៗនេះ សកម្មភាព របស់ក្មេងស្រីម្នាក់ ត្រូវបាន ថតជាប់ ដោយកាមេរ៉ា សុវត្ថិភាព របស់ផ្សារ ទំនើប និងត្រូវបាន ចែកចាយ ហើយចាត់ទុក ជាវីដេអូព្រមាន ដល់ ឪពុកម្ដាយ ទាំងឡាយ បន្ថែម ការប្រុងប្រយ័ត្ន ទៅលើកូនៗ របស់ខ្លួន។

ក្រឡេកមកមើល វីដេអូនេះ នោះប្រិយមិត្ដ នឹងឃើញ ក្មេងស្រីតូចម្នាក់ បានដើរទៅ រកជណ្ដើរ យន្ដ និង កាន់លេង កន្លែងដាក់ដៃ នៃជណ្ដើរយន្ដនេះ។ ដំបូងឡើង សកម្មភាព របស់ក្មេង ស្រីនេះ ហាក់ដូចជា មិនបង្កគ្រោះ ថ្នាក់នោះទេ ដោយគ្រាន់តែ កាន់លេងបន្ដិច រួចក៏ព្រលែងដៃ តែមួយសន្ទុះ ក្រោយមក នាងបែរជា សម្រេចចិត្ដ ដាក់ដៃ យ៉ាងយូរ ទៅលើ កន្លែងដាក់ដៃ នៃជណ្ដើរយន្ដនេះ ក្រោយពីគ្មាន នរណាម្នាក់ ចាប់អារម្មណ៍មក មើលនាង។ អ្វីដែលមិននឹកស្មាន នាងបាន បណ្ដោយខ្លួន ទៅតាមកម្លាំង នៃកន្លែងដាក់ ដៃ ដែលដំណើរការ ដោយ ស្វ័យប្រវត្ដិនោះ ហើយអូសទៅខាង ក្រោម ហាក់ដូចជា ជិះ របស់ក្មេងលេង។  

ជាសំណាងណាស់ ក្រោយពីនាង បានអូសចុះទៅខាងក្រោម បន្ដិច ក៏មាន អ្នកដើរផ្សារ ឃើញសកម្មភាព នាង រួចក៏ប្រញាប់ ប្រញាល ចុះទៅតាម ជណ្ដើរយន្ដ និង ចាប់លើក នាងចេញមក មុននឹង នាងមានគ្រោះថ្នាក់ ដោយយថាហេតុ ណាមួយ។

គួរបញ្ជាក់ថា វីដេអូនេះ ទទួលបាន អ្នកចុចចូលមើល ជាង ៣សែនដង និងត្រូវបាន ក្លាយជា វីដេអូ ដាស់តឿនមួយ សម្រាប់បងប្អូន ឪពុកម្ដាយ ទាំងឡាយ ដែលយក កូនៗ ឬក្មេងៗ ទៅកន្លែងណាមួយ មិនថា តែនៅក្នុង ផ្សារទំនើប ជាមួយ ដែលមាន ជណ្ដើរយន្ដបែប នេះនោះទេ ឲ្យមាន ការប្រុងប្រយ័ត្ន កាន់តែខ្ពស់។ មួយវិញទៀត សូមបងប្អូន ខ្មែរ មេត្ដាប្រុងប្រយ័ត្ន លើកូនៗឬ ក្មេងៗ ដូចគ្នា ជាពិសេស នៅពេល ទៅផ្សារទំនើប ផ្សេងៗ ដែលមាន នៅក្នុងកម្ពុជា៕


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]